កូន​ពូជ​ Drogba ចុះ​ហត្ថលេខា​លេង​ឲ្យ​អតីត​ក្លឹប​ឪពុក​ខ្លួន​​

  • 2018-02-20 03:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ Didier Drogba បាន​ដើរ​តាម​គន្លង​ឪពុក​ដោយ​ចុះ​ហត្ថលេខា​លេង​ឲ្យ​ក្លឹប​ Guingamp នៃ​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​បារាំង។

Isaac Drogba

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ឈ្មោះ​ Isaac Drogba លេង​ឲ្យ​ឈុត​អាយុ​ក្រោម​១៩​ឆ្នាំ​ក្រោយ​ចាកចេញ​ពី​ថ្នាល​យុវជន​របស់​ Chelsea។ ឪពុក​បង្កើត​របស់​គេ​ធ្លាប់​ជា​កីឡាករ​របស់​ Guingamp រយៈ​ពេល​១៨​ខែ​ប៉ុណ្ណោះ​តែ​អាច​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ ២៤​គ្រាប់​កាល​ពី​ចន្លោះ​ឆ្នាំ​២០០២-២០០៣។

Drogba បច្ចុប្បន្ន​នៅ​ប្រកប​អាជីព​បាល់ទាត់​នៅ​ឡើយ​​ជា​មួយ​ក្រុម​ Phoenix Rising របស់​អាមេរិក​ ទោះ​មាន​វ័យ​រហូត​៣៩​ឆ្នាំ​ក៏​ដោយ។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កូឌីវ័រ​ ធ្លាប់​លេង​ឲ្យ​ក្លឹប​៥​ផ្សេង​គ្នា​នៅ​លីគ​បារាំង​មុន​ផ្ទេរ​ទៅ​Chelsea នៅ​ឆ្នាំ​២០០៤ ហើយ​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ទីនោះ៕

Drogba កាលលេងឲ្យ Guingamp

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន