អ្នកនិពន្ធ សួង ម៉ាក់ ចែករំលែក៣ចំណុច ដើម្បីសរសេររឿងខ្មោចឲ្យអ្នកអានបះសក់
- 2018-02-21 08:52:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធ សួង ម៉ាក់ ចែករំលែក៣ចំណុច ដើម្បីសរសេររឿងខ្មោចឲ្យអ្នកអានបះសក់
ចន្លោះមិនឃើញ
ថ្លែងក្នុងកម្មវិធី បាឋកថា សរសេររឿងខ្មោច ដែលរៀបចំដោយ ប្រលោមលោក Sabay លោក សួង ម៉ាក់ អ្នកនិពន្ធវ័យក្មេេងដែលមានបទពិសោធន៍ជោគជាំក្នុងការសរសេររឿងខ្មោច និងអបិយជំនឿ បានចែករំលែកបទពិសោធន៍៣ចំណុចធំៗ ដែលលោកតែងតែអនុវត្តក្នុងការសរសេររឿងខ្មោច ដើម្បីឲ្យអ្នកអានជក់ចិត្ត និងព្រឺព្រួច ដល់ថ្នាក់មិនហ៊ាននៅម្នាក់ឯង។
**១. ចាប់យកសកម្មភាពជិតខ្លួនបំផុត៖** លោកពន្យល់ថា ការចាប់យកនូវសកម្មភាពទាំងនេះធ្វើឲ្យអ្នកអានងាយនឹងចាប់អារម្មណ៍ ហើយភ័យខ្លាច។ ព្រោះវាជាសកម្មភាពដែលមិនគេចផុតពីសកម្មភាពទាំងនេះ ឧទាហរណ៍ សិតសក់ ដុសធ្មេញ កក់សក់ ដែលនាំឲ្យដក់ជាប់ក្នុងចិត្ត ហើយនឹកឃើញរាល់ពេលធ្វើវាម្តងៗ។
២. ការបង្កើតបរិយាកាស៖ ការបញ្ចូលស្ថានភាពដែលធ្វើឲ្យអ្នកអានព្រឺព្រួច ភ័យរន្ធត់ទៅតាមដំណើររឿង។ ឧទាហរណ៍ បើតួអង្គមា្នក់កំពុងកក់សក់ បិទភ្នែកក្នុងបន្ទប់ទឹក ស្រាប់តែមានអារម្មណ៍ថាមានអ្វីនៅមុខ ឬមានឮសម្រិបជើងក្រៅបន្ទាប់ លាយឡំនឹងសំឡេងឆ្កែលូពីចម្ងាយជាដើម។
៣. ការបញ្ចូលអបិយជំនឿ៖ ចំណុចនេះក៏ជាចំណុចសំខាន់មួយដែលអ្នកនិពន្ធត្រូវបញ្ចេញចំណេះដឹងផ្ទាល់ខ្លួន ដោយផ្អែកលើស្រាវជ្រាវ ដូចជាការអាន ការស្ដាប់ សង្កេតជាដើម។ អ្នកនិពន្ធត្រូវប្រាកដចំពោះទិន្នន័យដែលខ្លួនដាក់បញ្ចូលក្នុងរឿងគឺ មានឯកសារ ភស្ដុតាងអាចទុកចិត្តបាន។ ប្រយោជន៍ គឺដើម្បីទាក់ចិត្តអ្នកអាន និងការបង្កើនជំនឿកាន់តែខ្លាំងឡើងក្នុងស្នាដៃមួយនោះ។
លោកសួងម៉ាក់បានបញ្ជាក់ថា អ្នកនិពន្ធត្រូវមានគំនិតជាប់ជានិច្ចថា អ្នកអាន និងអ្នកមើលសុទ្ធតែមានចំណេះដឹង ដែលអាចវាយតម្លៃសាច់រឿងទាំងនោះថា ជារឿងដែលមានគុណភាពទទួលយកបាន មានការថ្លឹងថែ្លងសមហេតុ ឬរឿងមួយសាងមកជាការកុហកខ្វះមូលដ្ឋាន។
ស្នាដៃប្រលោមលោករបស់លោក សួង ម៉ាក ជាច្រើនកន្លងមក មានដូចជា "វិញ្ញាណស្នេហ៍កម្ម" "មរណៈភាពនៅអារញ្ញ" "សង្សារប្រុស" និង រឿង "ព្រិលធ្លាក់កណ្តាលវាលខ្សាច់" និង ខ្សែភាពយន្ត រឿង វិកលចរិត "តុក្កតាប្រឡាក់ឈាម"ជាដើម។
កម្មវិធី បាឋកថា ខាងលើ ធ្វើឡើងដើម្បីលើកកម្ពស់ការតែងនិពន្ធ ការចែករំលែកពីអ្នកនិពន្ធរៀមច្បងទៅសិស្សប្អូន៕