គួរ​ឲ្យ​សរសើរ! អាឡាស្កូ ក្ដោប​ដៃ​​ យ៉ែម ស្រីពេជ្រ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

  • 2018-02-21 07:32:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ពលករ​ខ្មែរ​នៅ​កូរ៉េ​ដែល​ឡើង​ងារ​ជា​តារា​ក្រោម​អាជីព​ជា​ពិធីករ វីជេ អាឡាស្កូ បាន​បង្ហើប​ប្រាប់​ Sabay ថា​លោក​មាន​គម្រោង​បង្ហាញ​ខ្លួន​លើ​ជំនាញ​ថ្មី​ទៀត ជា​មួយ​ស្រី​ស្អាត​ក្មេង​ខ្ចី យ៉ែម ស្រីពេជ្រ។

វីជេ អាឡាស្កូ

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​គម្រោង​ថ្មី​នេះ គឺ​ជា​ការ​ចាប់​ដៃ​គូ​ច្រៀង ដោយ​លោក​មាន​២​បទ​ស្រេច​ហើយ​សម្រាប់​ស្វាគមន៍​ពិធី​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​តារា​ប្រុស​សម្បូរ​ពុក​មាត់​រូប​នេះ​បន្ថែម​ទៀត​ថា ​​លោក​​​នឹង​ទិញ​​ចម្រៀង​ពី​អ្នក​ផលិត​តន្រ្តី​ខ្មែរ​ដែល​​ពោរ​ពេញ​ទេពកោសល្យ​​ទាំង​មាន​កេរ្តិ៍​ឈ្មោះ ឬ​មិន​ទាន់​ល្បី​ល្បាញ​ក្ដី​ ដើម្បី​ឲ្យ​ពួក​គេ​មាន​ឱកាស​បង្ហាញ​ស្នាដៃ និង​ជា​ផ្នែក​​១​ជួយ​ឲ្យ​អ្នក​មាន​សមត្ថភាព​ទាំង​នោះ​រក​ចំណូល​បាន​ច្រើន​តាម​ដែរ​ធ្វើ​បាន។

យ៉ែម ស្រីពេជ្រ

ពិធីករ​ដដែល​​បញ្ជាក់​ទៀត​ថា ការ​​លោត​ទៅ​វិស័យ​តន្ត្រី​នេះ លោក​​ក្រសោប​តែ​ស្រី​ស្អាត យ៉ែម​ ស្រីពេជ្រ ទៅ​ច្រៀង​ជា​មួយ​ប៉ុណ្ណោះ ដោយ​មាន​ការ​ប្ដូរ​ដៃ​គូរ​ជា​មួយ​អ្នក​ណា​ផ្សេង​ឡើយ៕​

អត្ថបទ៖ សុខណា

អត្ថបទថ្មី