រឿងភាគថ្មីនេះ ស្រីកែវ សម្តែងតួកាច ជួបទះៗតែម្តង (វីដេអូ)

  • 2018-02-21 08:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កញ្ញា បូជនីកែវ ឬស្រីកែវ ដែលឈ្មោះដើម លីម មួយហ្គិច បានសម្តែងជាតួកាច ឆ្នាសឆ្នើម ជួបទះៗ រះមួយរឿង «ភូមិគ្រឹះ១០០ល្បិច» របស់ស្ថានីយទូរទស្សន៍ប៉ុសិ៍លេខ ៥។

កញ្ញា ស្រីកែវ

ភាពយន្តភាគថ្មីនេះ ក៏មានការចូលរួមសម្តែងដោយ លោក សាយ សៀ រ៉ា និងកញ្ញា ឆុំ វត្តី ហើយមួយរឿងនេះ កញ្ញា ស្រីកែវ ក្រឡុកពេញផ្ទៃរឿង ពិសេសគឺជួបទះៗ តែម្តង មិនទុកទេ មិនថាតួឯកស្លូត ឆុំ វត្តី អ្នក​បម្រើម្តាយក្មេក ឬម្តាយចុង ជួបគ្នាពេលណា មានរឿងនិយាយគ្នាមិនត្រូវ គឺទះតប់ ស្ទើរតែគ្រប់ឈុតឆាក។

កញ្ញា ស្រីកែវ លោក សាយ សៀរ៉ា និងកញ្ញា ឆុំ វត្តី

បើតាម កញ្ញា ស្រីកែវ បញ្ជាក់ប្រាប់ថា រឿងនេះ កញ្ញាជាតួឯកស្រីចរិតកាចឆ្នាសឆ្នើម ហើយថែមទាំងជាតួដែលមានល្បិចកលគ្រប់បែបយ៉ាង ដើម្បីយកឈ្នះគេ តែក៏រងទុក្ខណាស់ដែរ ត្បិត​ជាតួកាចទះគេ ក៏ត្រូវគេទះវិញញឹកដែរ។ កញ្ញា បញ្ជាក់ថា៖ «មិនមែនតួកាចទះគេ ហើយអត់ទះវិញណាបង គិតមើលខ្ញុំតែម្នាក់សម្តែងទះគេ ជាង ១០នាក់ ក៏ទះវិញស្ទើរគ្រប់គ្នា ហើយទះម្តង ៣ដៃ ត្រូវថត ៣ ទៅ ៤ដង គិតមើលទៅ ម៉េចក៏ត្រូវ២ ឬ៣ដៃដែរ ដែលគេទះត្រូវវិញនោះ»។

កញ្ញា ស្រីកែវ កញ្ញា ឆុំ វត្តី និងតួសម្តែងរងបាវបម្រើ

ចង់ដឹងថា ការសម្តែងជាតួកាចរបស់ កញ្ញា ស្រីកែវ បែបណា តោះទស្សនា វីដេអូក្រៅឆាកខាងក្រោមនេះ

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយៈ ស្រីកែវ