មេ​ Apple បង្ហើប​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​លុយ​រត់​រក​ឯងៗ​

  • 2018-02-22 02:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Fast Company បាន​​​​ជ្រើស​យក​ក្រុមហ៊ុន​ Apple ជា​ក្រុមហ៊ុន​មាន​គំនិត​ច្នៃ​ប្រឌិត​ជាង​គេ​ប្រចាំ​ឆ្នាំ​ ២០១៨។ នៅ​ពេល​នេះ​​ទស្សនាវដ្ដី​បាន​ចេញ​ផ្សាយ​បទ​សម្ភាសន៍​មួយ​ ជា​មួយ​នឹង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple។

​​​នៅ​ក្នុង​បទ​សម្ភាសន៍​លោក​ Tim Cook បាន​មាន​ប្រសាសន៍​ថា Apple មិន​មែន​គិត​លើ​ការ​រក​លុយ​ជា​ធំ​នោះ​ទេ ផ្ទុយ​ទៅវិញ​គឺ​ផ្ដោត​លើ​ការ​ផលិត​ផលិតផល​ដែល​​ជះ​ឥទ្ធិពល​ដល់​​ការ​រស់នៅ​របស់​មនុស្ស។ ប្រសិន​បើ​ Apple អាច​ធ្វើ​បែប​នេះ​បាន​ នោះ​លុយ​ រួម​ទាំង​ប្រាក់​ចំណេញ​ នឹង​រត់​រក​ (Apple) ដោយ​ឯក​ឯង។ នាយក​ប្រតិបត្តិ​រូប​នេះ​​បាន​បញ្ជាក់​ដែរ​ថា​​តម្លៃ​ដ៏​ខ្ពស់​នៃ​ភាគហ៊ុន​របស់​ Apple មិន​មែន​ជា​​គោលដៅ​របស់​ក្រុមហ៊ុន​នោះ​ទេ ប៉ុន្តែ​វា​ជា​លទ្ធផល​នៃ​ការ​ខិត​ខំ​របស់​​ក្រុមហ៊ុន។

នៅ​ក្នុង​បទ​សម្ភាសន៍​ដដែល​លោក​ Tim Cook ក៏​បាន​និយាយ​អំពី​​​​ការ​បង្កើត​មុខងារ​ Face ID និង​បាន​បញ្ជាក់​ថា​ Apple ចាប់​ផ្ដើម​​សិក្សា​លើ​ផលិត​មួយ​រយៈពេល​ ៣ ទៅ ៤ ឆ្នាំ​​មុន​នឹង​​ធ្វើ​ការ​ប្រកាស​ចេញ​ ហើយ​ផលិតផល​ខ្លះ​អាច​ប្រើ​ពេល​យូរ​ជាង​នេះ៕​​

ចុចអាន៖

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម