តារា​ល្បី​​ដាក់​មួយ​ Status​ ធ្វើ​ឲ្យ​ Snapchat បាត់​អស់​ជាង​ ១ ពាន់​លាន​ដុល្លារ​

  • 2018-02-23 02:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ភាគហ៊ុន​របស់​ Snapchat បាន​ធ្លាក់​ចុះ​ ៧% នៅ​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​​តារា​ទូរទស្សន៍​ដ៏​ល្បី​ Kylie Jenner បាន​ប្រាប់​ដល់​ Follower ទាំង ២៤,៥ លាន​នាក់​របស់​ខ្លួន​ ថា​​នាង​ឈប់​ប្រើ​កម្មវិធី​ Snapchat។

ការ​ធ្លាក់​ចុះ​តម្លៃ​ហ៊ុន​នេះ​ដែរ ធ្វើ​ឲ្យ​តម្លៃ​លើ​ទីផ្សារ​របស់​ Snapchat ធ្លាក់​ចុះ​អស់​ជាង​ ១ ពាន់​លាន​ដុល្លារ។ ការ​សម្រេច​ចិត្ត​របស់​ Kylie បន្ទាប់​ពី​មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​​​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​​ផ្លាស់​ប្ដូរ​ថ្មី​លើ​កម្មវិធី​ Snapchat។

​ ចាប់​តាំង​ពី​​ Snapchat បាន​ផ្លាស់​ប្ដូរ​ថ្មី​ មាន​មនុស្ស​ដល់​ ១,២ លាន​នាក់​បាន​​ដាក់​ញត្តិ​ទាមទារ​​ចង់​ឲ្យ​ Snapchat ត្រឡប់​ទៅ​ដូច​ដើម​វិញ​ ប៉ុន្តែ​លោក​ Evan Spiegel ដែល​ជា​នាយក​ប្រតិបត្តិ​​បាន​ឆ្លើយ​តប​ផុយៗ​ថា​ យូរៗ​ទៅ​អ្នក​ប្រើ​ប្រាស់​​នឹង​ទម្លាប់​នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ៕ ​​​​​

ប្រភព៖ The Verge | CNBC   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី