ទាក់ទងគ្នាយូរ ដល់ពេល Britney Spears ចង់មានកូនជាមួយមិត្តប្រុសវ័យ២៣ឆ្នាំ
- 2018-02-24 04:13:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាក់ទងគ្នាយូរ ដល់ពេល Britney Spears ចង់មានកូនជាមួយមិត្តប្រុសវ័យ២៣ឆ្នាំ
ចន្លោះមិនឃើញ
តារាចម្រៀង Britney Spears មានបំណងពង្រីកសមាជិកគ្រួសារបន្ថែម ដោយនាងចង់មានកូនជាមួយសង្សារវ័យ២៣ឆ្នាំ Sam Asghari ។
ម្ចាស់បទ “Oops I Did It Again” បានបង្ហាញរូបនៅក្នុងគណនី Instagram និង Twitter ជាមួយសង្សារដែលជាតារាម៉ូដែលវ័យក្មេង Sam Asghari ថា «ខ្ញុំបានរស់នៅជាមួយបុរសម្នាក់នេះជាច្រើនឆ្នាំមកហើយ... ជារៀងរាល់ថ្ងៃគាត់តែងជំរុញលើកទឹកចិត្តខ្ញុំឲ្យធ្វើជាមនុស្សល្អ និងធ្វើឲ្យខ្ញុំក្លាយជាមនុស្សស្រីម្នាក់ដែលមានសំណាងបំផុតក្នុងលោក»។
បើតាមUS Weekly តារាចម្រៀងកូន២រូបនេះ កំពុងតែពពោះ ដែលជាតំណក់ជាមួយតារាម៉ូដែលសាច់ដុំ Asghari។
រាជិនីចម្រៀងប៉ុប Britney Spears បានទាក់ទងជាមួយ Sam Asghari ពេលសម្តែងក្នុងវីដេអូចម្រៀងជាមួយគ្នា ដែល មានចំណងជើងថា “Slumber Party” កាលពីចុងឆ្នាំ២០១៦។ តារាចម្រៀងរូបនេះមានកូនប្រុស២នាក់ជាមួយអតីតស្វាមីលោក Kevin Federline កូនទី១ឈ្មោះ Sean អាយុ ១១ឆ្នាំ និង Jayden អាយុ១០ឆ្នាំ។