ខ្លាំងមែន! អ្នកលក់ឆ្នើមខ្មែរជាច្រើនរូបជាប់ជាសមាជិកសមាគមកំពូលអ្នកលក់លំដាប់ពិភពលលោក
- 2018-02-25 11:10:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! អ្នកលក់ឆ្នើមខ្មែរជាច្រើនរូបជាប់ជាសមាជិកសមាគមកំពូលអ្នកលក់លំដាប់ពិភពលលោក
ចន្លោះមិនឃើញ
ក្នុងឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ មានទីប្រឹក្សារធានារ៉ាបរងឆ្នើមជាជនជាតិខ្មែរដល់ទៅ ២១រូបនៃក្រុមហ៊ុន Manulife បានជាប់ជាសមាជិកនៃ Million Dollar Round Table ដែលជាសមាគមកំពូលលំដាប់ពិភពលោកមួយសម្រាប់បុគ្គលឆ្នើមក្នុងវិស័យហិរញ្ញវត្ថុ។
នេះបើតាមការឲ្យដឹងពីលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន Manulife Cambodia ប្រកាសដោយមោទនភាពក្នុងសន្និសីទសារព័ត៌មាន និងពិធីប្រគល់ពានកិត្តិយសជូនទីប្រឹក្សាធានារ៉ាប់រងឆ្នើមសម្រាប់ការចូលរួមចំណែករបស់ពួកគេក្នុងការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០១៧ កាលពីរសៀលម្សិលមិញនេះ នៅសណ្ឋាគារសូហ្វីតែល។
លោកបន្តថា៖«នេះជាមោទនភាពដែលយើងមានបុគ្គលិក និងទីប្រឹក្សារធានារ៉ាប់រងឆ្នើមជនជាតិខ្មែរជាច្រើនរូបចូលរួមជាមួយក្រុមការងារលំដាប់ពិភពលោករបស់យើង នេះក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍអាជីវកម្មរបស់យើងនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនេះដែលនៅតែជាវិស័យថ្មីមួយនៅកម្ពុជា។ ជាលទ្ធផលនៃការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់គេក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងបានការពារអនាគតហិរញ្ញវត្ថុប្រជាជនកម្ពុជាចំនួនជាង ៥៩០០០នាក់ នៅទូទាំងប្រទេសជាមួយទឹកប្រាក់ធានាសរុបជាង ១,២លានដុល្លាអាមេរិក»។
លោកស្រី ម៉ម ភិរុណ ដែលជាទីប្រឹក្សាឆ្នើមមួយរូប និងជាសមាជិកនៃ MDRT ប្រចាំឆ្នាំ ២០១៦ និង ២០១៧ បានឲ្យដឹងថា៖ «ការចូលរួមជាមួយក្រុមហ៊ុន Manulife គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយដែលខ្ញុំបានធ្វើក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំបានអភិវឌ្ឍសមត្ថភាពខ្លួនឯង និងអាចជួយប្រជាជនកម្ពុជាក្នុងការការពារមនុស្សជាជាទីស្រលាញ់របស់ពួកគេបានទៀតផង។ ផលិផល និងសេវាកម្មជាច្រើនរបស់ Manulife បានផ្លាស់ប្តូរជីវិតបងប្អូនខ្មែរយើងឲ្យចេះរៀបចំផែនការហិរញ្ញវត្ថុបានកាន់តែល្អប្រសើរ»។
ក្រុមហ៊ុន Manulife បានចូលដល់ទីផ្សារកម្ពុជានៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ និងជាទីផ្សារចុងក្រោយរបស់ក្រុមហ៊ុន Manulife Financial Corporation ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ពិភពលោក។ ក្នុងរយៈពេលដំណើរការ ៥ឆ្នាំនៅកម្ពុជា Manulife មានទីប្រឹក្សារធានារ៉ាប់រង និងភ្នាក់ងារដៃគូចែកចាយផលិតផលសរុបច្រើនជាង ៣០០០នាក់៕