Huawei និយាយ​ថា​​ថ្ងៃ​ខាង​មុខ​ ក្រុមហ៊ុន​ទូរសព្ទ​នឹង​សល់​តែ​ ៣-៤ ប៉ុណ្ណោះ​

  • 2018-02-28 02:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Richard Yu នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Huawei ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ នេះ​​ថា នៅ​ថ្ងៃ​អនាគត​ក្នុង​សហគ្រាស​ស្មាតហ្វូន​​នឹង​នៅ​សល់​ក្រុមហ៊ុន​តែ​ ៣-៤ ប៉ុណ្ណោះ​ដែល​ប្រកួត​ប្រជែង​គ្នា។

លោក Richard Yu

នាយក​ប្រតិបត្តិ​រូប​នេះ​អះអាង​ថា​សេដ្ឋកិច្ច​នៃ​សហគ្រាស​ស្មាតហ្វូន​​អាច​នឹង​បង្ខំ​ឲ្យ​​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ចំនួន​ដើរ​ចេញ​ ដោយ​នៅ​សេសសល់​ជើង​ខ្លាំង​តែ​ប៉ុន្មាន​ក្រុមហ៊ុន​ប៉ុណ្ណោះ។ បច្ចុប្បន្ន​នេះ​ Huawei ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​លំដាប់​ទី​បី​ ដោយ​មាន​ទីផ្សារ​ជាង​ ១០% នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ដែល​នាំ​មុខ​ដោយ​ Samsung និង Apple។

នៅ​ពី​ក្រោយ​ Huawei មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា​ Xiaomi, Oppo, Lenovo, Sony, HTC និង LG។ ប៉ុន្តែ​ផ្អែក​តាម​ការ​លើក​ឡើង​របស់​លោក​ Richard ​ក្រុមហ៊ុន​ទាំង​នេះ​អាច​នឹង​បាត់​ខ្លួន​ ឬ កាត់​បន្ថយ​មុខ​ជំនួញ​របស់​ខ្លួន ដោយ​សារ​តែ​គ្មាន​ធនធាន។

និយាយ​ពី​ Huawei នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​មាន​ពោរពេញ​ដោយ​​សុទិដ្ឋិនិយម។ ឆ្នាំ​មុន​​ក្រុមហ៊ុន​ចិន​នេះ​ អាច​បង្កើន​ជំនួញ​ស្មាតហ្វូន​របស់​ខ្លួន​បាន​ ៣០% ហើយ​លោក​ Richard រំពឹង​ថា​​នឹង​កើន​ឡើង​ខ្លាំង​នៅ​ឆ្នាំ​នេះ និង​មាន​មហិច្ឆតា​ថា​​នឹង​វ៉ា​ដាច់​ Apple ក្នុង​ពេល​ ២ ឆ្នាំ​ទៀត៕​​​​​

ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ សុខហេង