Xperia XZ2 និង XZ2 Compact មាន​ចំណុច​មួយ​ លើស​គេ

  • 2018-03-02 02:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ក្រុមហ៊ុន​ដទៃ​ទៀត​ខិត​ខំ​ធ្វើ​ឲ្យ​ស្មាតហ្វូន​របស់​ខ្លួន​មាន​កម្រាស់​ស្ដើង​ ក្រុមហ៊ុន​ Sony បែរ​ជា​ផលិត​ស្មាតហ្វូន​ឲ្យ​មាន​កម្រាស់​ក្រាស់​ជាង​មុន​ តាម​រយៈ​​ការ​ឌីហ្សាញ​ថ្មី​ឈ្មោះ​ថា​ “Ambient Flow”។

Xperia XZ2 និង XZ2 Compact ដែល Sony បាន​បង្ហាញ​ចេញ​ក្នុង​កម្មវិធី​ MWC ឆ្នាំ​ ២០១៨ ជា​ស្មាតហ្វូន​ដែល​មាន​កម្រាស់​​ក្រាស់​ជាង​គេ បើ​ធៀប​នឹង​ស្មាតហ្វូន​កំពូល​​ៗ​ដទៃ​​ប្រចាំ​ឆ្នាំ​ ២០១៨ នេះ។ ជាក់​ស្ដែង​ XZ2 មាន​កម្រាស់​ដល់​ ១១,១ ម.ម និង XZ2 Compact មាន​កម្រាស់​ ១២,១ ម.ម។

Xperia XZ2

Galaxy S9+ ដែល​ Samsung ទើប​ប្រកាស​ចេញ​មាន​កម្រាស់​ត្រឹម​ ៨,៥ ម.ម Galaxy Note8 មាន​កម្រាស់​ ៨,៦ ម.ម និង iPhone X មាន​កម្រាស់​ ៧,៧ ម.ម។ បើ​ធៀប​នឹង​​ស្មាតហ្វូន​ Sony ដែល​ប្រើ​ការ​ឌីហ្សាញ​ចាស់​ដូច​ជា​ Xperia XZ Premium មាន​កម្រាស់​ត្រឹម​តែ​ ៧,៩ ម.ម ប៉ុណ្ណោះ។

Xperia XZ2 Compact

កម្រាស់​ដ៏​ក្រាស់​របស់​ XZ2 ទាំង​ពីរ​ស៊េរី​អាច​មក​ពី​ទំហំ​ថ្ម​​ធំ​ ​៣១៨០ mAh និង ២៨៧០ mAh ប៉ុន្តែ​ទំហំ​ថ្ម​ប៉ុណ្ណេះ​គឺ​ធម្មតា​សម្រាប់​ស្មាតហ្វូន​ដទៃ​​ ដូច​ជា​ Galaxy S9+ មាន​កម្រាស់​ ៨,៥ ម.ម តែ​មាន​ថ្ម​ទំហំ​ដល់​ ៣៥០០ mAh។

Xperia XZ Premium

តំណាង​ក្រុមហ៊ុន​ Sony បាន​ឆ្លើយ​តប​​រឿង​​កម្រាស់​ក្រាស់​​នេះ​​ថា ៖ "យើង​មិន​អាច​និយាយ​ពី​មូលហេតុ​​​ចំពោះ​កម្រាស់​របស់​​ស្មាតហ្វូន​ទាំង​ពីរ​នេះ​ទេ។ យ៉ាងណាក្ដី​ពួក​វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង​​ក្នុង​គោល​បំណង​បង្កើត​នូវ​បទ​ពិសោធន៍​អស្ចារ្យ​សម្រាប់​អ្នក​ប្រើ​ Xperia ដែល​ផ្ដោត​លើ​ដំណើរ​ការ ការ​ចាប់​យក​រូបភាព និង​បច្ចេកវិទ្យា​នៃ​ការ​បង្ហាញ។ ចំណុច​ពិសេស​ទាំង​នេះ​អាច​ដំណើរ​ការ​ទៅ​បាន​ជា​មួយ​នឹង​​ការ​ឌីហ្សាញ​ Ambient Flow ដែល​ធ្វើ​ឲ្យ​ស្មាតហ្វូន​ស្រួល​កាន់ និង​ស្រួល​ប្រើ​​”៕

​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង