ឆ្លើយបានទេ ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើយ៉ាងណាទើបអាចរួចខ្លួន?

  • 2018-03-06 07:54:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ល្បង​ប្រាជ្ញា​មួយ​សន្លឹក បាន​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​បំផុត​មួយ ដែល​អាច​នឹង​ឆក់​យក​ជីវិរ​របស់​គេ​យ៉ាង​ស្រួល ប្រសិន​បើ​ថ្លោះធ្លោយ។

ក្នុង​រូបភាព បុរស​ខាង​លើ​កំពុង​តោង​លើ​ដើមឈើ​មួយ​ដើម ខណៈ​នៅ​លើ​នោះ​មាន​សត្វ​ពស់​មួយ​ក្បាល កំពុង​រង់​ចាំ​គេ ប្រសិន​បើ​ហ៊ាន​តែ​ឡើង​មក។ ចំណែក​ឯ​នៅ​លើ​ដី មាន​សត្វ​តោ​ស្រែក​ឃ្លាន​មួយ​ក្បាល ឈរ​រង់ចាំ ប្រសិន​បើ​គេ​ហ៊ាន​តែ​ចុះ​មក​ក្រោម។ មិនតែប៉ុណ្ណោះ ក្នុង​ទឹក​ឯណោះ​វិញ មាន​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល កំពុង​រង់ចាំ​ផង​ដែរ ប្រសិន​បើ​គេ​ហ៊ាន​ហក់​ចូល​ទឹក។ បើ​មើល​ទៅ​បុរស​រូប​នោះ​មាន​ភាគរយ​គេច​ផុត​តិច​ណាស់។

តើ​ប្រិយមិត្ត​អាច​ឆ្លើយ​បាន​ទេ​ថា បុរស​នោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​អាច​គេច​ផុត​ពី​សត្វ​សាហាវ​ទាំង ៣ នេះ​បាន? (ចម្លើយ​នៅ​ខាង​ក្រោម)

បញ្ជាក់៖ នៅ​ក្បែរ​ដើម​ឈើ​មាន​កាំភ្លើង ឬ ពូថៅ​មួយ ហើយ​បុរស​នោះ​អាច​ប្រើ​វា​បាន។

ចម្លើយ

ដើម្បី​គេច​ផុត​ពី​សត្វ​សាហាវ​ទាំង ៣ នោះ​បាន បុរស​ខាង​លើ​ត្រូវ៖

#១ ប្រើ​ដៃ​ម្ខាង​ចាប់​សត្វ​ពស់ រួច​បោះ​វា​ទៅ​លើ​សត្វ​តោ ធ្វើ​ដូច្នេះ​ប្រហែល​ជា​នឹង​អាច​បំភ័យ​សត្វ​តោ ឲ្យ​រត់​ចេញ​ឆ្ងាយ​បាន

#២ ហក់​ចុះ​ពី​លើ​ដើម​ឈើ រួច​រើស​កាំភ្លើង ឬ ពូថៅ ទៅ​ប្រហារ​សត្វ​តោ

#៣ បោះ​សត្វ​តោ​ឲ្យ​ក្រពើ​ស៊ី នោះ​បុរស​ខាង​លើ​នឹង​រួច​ខ្លួន​ជា​មិន​ខាន

បញ្ជាក់៖ ចម្លើយ​ខាង​លើ​អាច​ខុស​គ្នា​ទៅ​តាម​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​របស់​មនុស្ស​ម្នាក់ៗ៕

ចុច​អាន៖

អត្ថបទ៖ សេង ឡុង