ឡូយបាត់! ៦រឿងថ្មីៗរបស់ Soyo បញ្ចាំង Free ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុុជា
- 2018-03-06 10:42:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់! ៦រឿងថ្មីៗរបស់ Soyo បញ្ចាំង Free ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុុជា
ចន្លោះមិនឃើញ
ដំណើររឿងស្នេហាទាំង១១រសជាតិ ដែលអ្នករកមើលបាននៅក្នុង App Soyo នឹងមានផ្សាយក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ចំនួន៦ ចំណងជើង នៅឆ្នាំនេះ។
ខាងមហោស្រពបានធ្វើការជ្រើសយកភាពយន្ត៦ ចំណងជើង ដែលប្រិយមិត្តអាចទស្សនាបានដោយសេរី ដោយគ្រាន់តែទៅយកសំបុត្រនៅវិទ្យាស្ថានភាសាបារាំង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨។
ខាងក្រោមនេះ គឺជាចំណងជើងភាពយន្តខ្លីទាំង៦របស់ Soyo៖
រឿង «កង់បី VIP»៖ និយាយពីស្រីស្អាតម៉ារី បានខ្ចីកង់បីរបស់ពូនាងយកទៅដឹកភ្ញៀវតែគ្មានអ្នកណាជិះសោះ។ ចុងក្រោយក៏មានបុរសសង្ហាម្នាក់ដាក់លក្ខខណ្ឌឱ្យនាងជូនគេទៅដល់ប្រៃសនីកម្ពុជា ឱ្យទាន់ពេលវេលា ជាមួយនឹងទឹកប្រាក់ ៥០ដុល្លារ។ ក្នុងពេលធ្វើដំណើរក៏មានហេតុការណ៍ជាច្រើន ដែលធ្វើឱ្យទាំងពីរនាក់មានអារម្មណ៍ចូលចិត្តគ្នាទៅវិញទៅមក។
រឿង «សុបិន»៖ រៀបរាប់ពីក្មេងស្រីម្នាក់ដែលតែងតែសុបិនឃើញមនុស្សប្រុសម្នាក់ដែលផ្តល់សេចក្តីស្នេហាពិតឱ្យទៅនាង តែជីវិតពិតមិនដូចសុបិន។ ភាពយន្តខ្លីមួយនេះ អាចនឹងធ្វើឱ្យប្រិយមិត្តលង់តាមការសុបិន្តរបស់ក្មេងស្រីនោះ សឹងតែមិនគួរឱ្យជឿ។ សុបិន របស់យុវតីម្នាក់នោះ បង្កើតជារូបបារម្មណ៍ និងទស្សនីយភាពមួយជាមួយស្នេហាដ៏វែងឆ្ងាយ និងរសជាតិប្លែក ដែលជាប់ទាក់ទងនឹងជីវិតពិតប្រចាំថ្ងៃរបស់យើង។
រឿង «ស្នេហាធ្វើឱ្យមនុស្សខ្វាក់»៖ រៀបរាប់ពីបុរសម្នាក់ដែលស្វែងរកស្នេហ៍ដំបូង តែគាត់បែរច្រលំថាស្រីស្អាតម្នាក់ដែលគាត់ជួបលើកដំបូង ជាមនុស្ស គថ្លង់ ហើយក៏លង់ស្រលាញ់នាងភ្លែត។ ស្នេហារបស់គាត់កើតឡើងដោយការអាណិតព្រោះថានាងពិការភាព តែធាតុពិតនាងមិនបានគថ្លង់នោះទេ។
រឿង «ថ្ងៃ Valentine របស់ខ្ញំ»៖ និយាយពីបុរសម្នាក់ដែលនឹងធ្វើអ្វីម្យ៉ាងដើម្បីសេចក្តីស្រលាញ់នៅថ្ងៃបុណ្យ នៃក្តីស្រលាញ់។
រឿង «ព្រោះខ្ញុំស្រលាញ់អ្នកជាង»៖ រៀបរាប់ពីគូស្នេហ៍មួយគូប្រកួតគ្នាថា តើអ្នកណាស្រលាញ់គ្នាជាង? ចុងក្រោយគេក៏បានស្វែងយល់រឿងមួយពីស្នេហា។ រឿងនេះ មានចរិតលក្ខណៈទាំងកំប្លែង និងមនោសញ្ចេតនា ដែលសម្តែងដោយតារាដ៌មានប្រជាប្រិយគឺ យ៉ារ៉ូ និង ស្រីនិច្ច។
រឿង «ខ្សែម៉ែត្រ»៖ រៀបរាប់ពីអ្នកកាត់ដេរសម្លៀកបំពាក់ថ្មីម្នាក់ដែល ព្យាយាមបំពេញការងារជូនអតិថិជនដំបូងរបស់គាត់ ដែលជាតារាចម្រៀងល្បី ហើយទាំងពីរនាក់បានយល់ចិត្តគ្នាកាន់តែខ្លាំង ស្រាប់តែមានរឿងមួយកើតឡើង។ ភាពយន្តខ្លីនេះបង្កប់អត្ថន័យស្នេហា ជ្រាលជ្រៅ និងការលះបង់របស់ជាងដេរដើម្បីមនុស្សដែលខ្លួនស្រលាញ់ និងការព្រមទទួលយកអតីតកាលរបស់នាង។
ក្រៅពីនោះក៏មានភាពយន្ត ៥ ចំណងជើងទៀត ដែលជាភាពយន្តផលិតដោយអ្នកដឹកនាំរឿងវ័យក្មេង បង្កើតឡើងដោយក្តីស្រលាញ់ និងព្យាយាមបំផុតដាក់ផ្សាយលើ App Soyo។ ប្រិយមិត្តអាចទស្សនា និងគាំទ្ររឿងខ្លីទាំងនោះដោយសេរី ជាមួយឱកាសទស្សនាភាពយន្តរាប់រយចំណងជើងទៀត នៅលើ App Soyo ងាយៗ ដោយគ្រាន់តែធ្វើការ Download App នៅលើទូរស័ព្ទស្មាតហ្វូនរបស់ប្រិយមិត្ត៕
សូមចូលទៅកាន់៖
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/fgJbtB
សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS៖ https://goo.gl/Fzx11s