បាត់លោក ដាញ់ ហុង យូរឥឡូវមានដំណឹងលោកកំពុងធ្វើគម្រោងថ្មីមួយទៀត
- 2018-03-07 07:02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់លោក ដាញ់ ហុង យូរឥឡូវមានដំណឹងលោកកំពុងធ្វើគម្រោងថ្មីមួយទៀត
ចន្លោះមិនឃើញ
អ្នកខ្លះបែបដឹង អ្នកខ្លះបែបក៏មិនដឹងដែរពីគម្រោង Khmer ORC ឬ Machine Learning OCR ដែលជាកម្មវិធីកុំព្យូទ័របម្លែងរូបភាព ទៅជាអក្សរ ហើយបកប្រែ ដែលបានជាប់គាំងយូរឆ្នាំ ទើបតែពេលថ្មីៗនេះទទួលបានចម្លើយពីលោក ដាញ់ ហុង បញ្ជាក់ថា អាចនឹងដាក់ឲ្យប្រើនាពេលឆាប់ៗនេះ។
ត្បិតថាកន្លងមកហាក់ដូចជាស្ងាត់បន្តិច ប៉ុន្តែលោកនៅតែព្យាយាមដាក់បញ្ចូលទិន្នន័យឲ្យបានច្រើនភាសា បង្កើតមុខងារ Chatbot និងកែតម្រូវកន្លែងដែលមានកំហុសច្រើន ឬកន្លែងដែលបម្លែងមិនបានត្រឹមត្រូវ ឲ្យមានត្រឹមត្រូវច្បាស់លាស់មកវិញ។ - [គម្រោងកម្មវិធី Khmer OCR ទៅមុខមិនសូវស្រួល ស្វែងរកការជួយគាំទ្របន្ថែម](http://news.sabay.com.kh/article/351959#utm_campaign=onpage "")
ចំពោះមូលហេតុដែលលោកមិនទាន់អាចប្រាប់កាលបរិច្ឆេទចេញច្បាស់លាស់បាន ដោយសារតែឥឡូវនេះកំពុងបង្កើត Server សម្រាប់រក្សាទិន្នន័យ ឯផ្ទៃ Interface កម្មវិធីនៅមិនទាន់រួចរាល់នៅឡើយ។
កម្មវិធីកុំព្យូទ័រ Khmer ORC ឬ Machine Learning OCR អាចបង្រៀនម៉ាស៊ីនឲ្យធ្វើការតាមរយៈការបញ្ចូលទិន្នន័យរួចទាញយកទិន្នន័យដោយខ្លួនឯង បើប្រដូចទៅនឹងស្មាតហ្វូន ស្រដៀងនឹងបច្ចេកវិទ្យា Face recognition ពោលគឺបង្រៀនម៉ាស៊ីន ឲ្យចេះធ្វើការបម្លែង។
ចំណុចសំខាន់របស់ Khmer ORC ឬMachine Learning OCR ក្រោយពេលបំលែងរូបភាពទៅជាអក្សរហើយមានអក្សរខុស អក្សរត្រូវ វាអាចបែងចែកបាន អក្សរណាត្រូវ អក្សរណានៅមានភាពសង្ស័យ យកមកវិភាគបន្ត។ មកទល់ពេលនេះ វាអាចមានសមត្ថភាពបំលែងបានត្រឹមត្រូវបានប្រមាណជា ៥០ ទៅ ៦០ ភាគរយ។
រំឭកដែរថាលោក ដាញ់ ហុង ជាអ្នកត្រួសត្រាយផ្លូវឲ្យមានប្រព័ន្ធអក្សរខ្មែរយូនីកូដមកប្រើសម្រាប់វាយអត្ថបទនៅលើកុំព្យូទ័រ និងអ៊ីនធឺណិតឲ្យកាន់តែងាយស្រួលជាង ប្រព័ន្ធលីមូន(Limon)៕
#វីដេអូផ្នែកខ្លះៗនៃកម្មវិធីកុំព្យូទ័រ Khmer ORC