ដកតែ ២​នាក់ ក្រៅពីនេះតារាជាប់ពាក់ព័ន្ធក្ដីក្ដាំ «Burning Sun» ចេញមុខវិញបណ្ដើរៗហើយ

  • 2024-01-24 04:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ បុរសម្នាក់ឈ្មោះ Kim Sang Kyo ត្រូវបានគេរាយការណ៍ថាបានប្រព្រឹត្តិបទល្មើសរំលោភ នៅក្លឹប Burning Sun ដែលជាក្លឹប Gangnam និងជាកម្មសិទ្ធិរបស់អតីតសមាជិកក្រុម BIGBANG គឺ Seungri។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានេះ មានការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើ Burning Sun និង Seungri ដែលបានបែកធ្លាយបណ្តាញដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតមួយនៃការស៊ើបអង្កេតបានបង្ហាញពី Group Chat ដែលជាកន្លែងដែលវីដេអូសិចខុសច្បាប់ត្រូវបានចែកចាយ ហើយសមាជិកដែលមាន​ក្នុង Group នោះមានតារាល្បីជាច្រើននាក់ ដូចជា Seungri, Jung Joon Young, Yong Jun Hyung និង Choi Jonghoon

ក្នុង​ចំណោម​តារា​ទាំង​បី​រូប​នេះ បានទទួល​បាន​ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ​រៀងៗខ្លួន៊ ក្នុងនោះ Seungri ទទួល​បាន​ការ​កាត់ទោស​ចំនួន ៣ ឆ្នាំ​ សម្រាប់​បទ​ចោទ​ប្រកាន់​ចំនួន ដែល​រួម​មាន​ពេស្យាចារ ជួញដូរផ្លូវភេទ ការ​កេង​បន្លំ ការ​បំពាន​ច្បាប់​សុវត្ថិភាព​អាហារ ការ​លេង​ល្បែង​ស៊ីសង​ និង​ការ​បំពាន​ច្បាប់​ប្តូរ​ប្រាក់​បរទេស។

Seungri

ចំណែក Jung Joon Young ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទរំលោភផ្លូវភេទលើក្រុមក្មេងៗ និងពីបទយក និងចែកចាយ វីដេអូសិចដែលថតដោយខុសច្បាប់ ខណៈដែលអតីត FTISLAND គឺ Choi Jonghoon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំពីបទចូលរួមក្នុងការរំលោភជាមួយគ្នាដែរ។

Jung Joon Young
Choi Jonghoon

តារា​ផ្សេង​ទៀត​ដែល​បាន​លើក​ឡើង​ដូច​ជា Yong Jun Hyun (អតីត​សមាជិក HIGHLIGHT) និង Lee Jonghyun (អតីត​សមាជិក CNBLUE) មិន​ត្រូវ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធទាំងនេះទេ ប៉ុន្តែ​ពួកគេសម្រេចចាក​ចេញ​ពី​ក្រុម​ ហើយ​ឈប់​សម្រាកពីវិស័យនេះ។

Lee Jonghyun

មិនដល់ប្រាំឆ្នាំស្រួលបួលផង បន្ទាប់ពីរឿងក្ដីអាស្រូវនេះផ្ទុះឡើង តារាដែលជាប់ពាក់ព័ន្ធស្ទើរតែទាំងអស់នេះ បានវិលត្រឡប់មកក្នុងពិភពសិល្បៈជា​បន្តបន្ទាប់វិញ។

Yong Jun Hyung មិន​ត្រូវ​បាន​ចោទ​ប្រកាន់ណាមួយ​ទេ ប៉ុន្តែ​បាន​ទទួល​ស្គាល់ ដោយសារភាព​ថា​បាន​ដឹង​ថា Jung Joon Young ​ថត​វីដេអូ​ខុស​ច្បាប់ ដោយ​និយាយ​ថា​លោកមិន​បាន​ចាត់​ទុក​វា​ជា​រឿង​ធំ​ទេពេលនោះ។ យ៉ាងណាក្ដីអតីតសមាជិក HIGHLIGHT រូបនេះ​ ក៏បានវិលមកបន្តការងារ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ហើយថ្មីៗនេះត្រូវបានគេចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីបែកធ្លាយព័ត៌មានថា លោក និង HyunA កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា។

Yong Jun Hyung

Eddy Kim វិញត្រូវបានគេព្យួរករណីទុកសិន សម្រាប់ "អំពើចែកចាយរូបភាពអាសអាភាស" ក្នុងក្រុមរបស់ Jung Joon Young។ ប៉ុន្តែក្រោយការស៊ើបអង្កេត ព្រះរាជអាជ្ញាក៏សម្រេចផ្អាកការចោទប្រកាន់។ ដោយសារ លោកទាញរូបថតតែមួយសន្លឹកពីអ៊ីនធឺណិត និង Share ចូល Group តែ ១ ដងទេនៅក្នុងក្រុម។

Eddie Kim

នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ Eddie Kim និង Yoon Jong Shin បានចេញបទ "It'll Be Alright" ដែលជាការបង្ហាញមុខលើកដំបូងរបស់ លោកចាប់តាំងពីផ្ទុះរឿងអាស្រូវ។

ការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំរបស់ Choi Jonghoon ត្រូវបានកាត់បន្ថយមកត្រឹម ២ ឆ្នាំ ហើយគាលោកត្រូវបានដោះលែងនៅខែវិច្ឆិកា ឆ្នាំ ២០២១។ លោកត្រូវបានគេមើលឃើញជាលើកដំបូងនៅឯព្រះវិហារជាមួយម្តាយទៀតផង។

ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា Choi Jonghoon បានបង្ហាញវត្តមានលើ Platform ជប៉ុន Fanicon និងបង្ហាញពីបំណងចង់ឱ្យអ្នកគាំទ្រគាំទ្រសកម្មភាពនាពេលអនាគតរបស់លោកសាឡើងវិញ។

ចំពោះ Seungri ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​រយៈពេល ១៨ ខែ ​នៃ​ការ​កាត់​ទោស​ **៣ ​ឆ្នាំ​**របស់​លោក។ កាលពីពេលថ្មីៗនេះ អតីតសមាជិកក្រុម BIGBANG រូបនេះ បានចូលរួមកម្មវិធីខួបកំណើតមួយនៅក្នុងប្រទេសកម្ពុជា ដោយលោកបានសន្យាថានឹងនាំ G-Dragon មកជាមួយទៀតផងលើកក្រោយ។

Jung Joon Young នៅតែជាប់ពន្ធនាគារដដែល ដូច្នេះមានន័យថា មានតែ តារាដែលមានសេរីភាពតែម្នាក់គត់ដែលមិនត្រឡប់មកវិញគឺ Lee Jonghyun ព្រោះតាំងពីមានរឿង មិនមានអ្នកណាបានដឹងឮពីលោកឡើយ។

ខណៈពេលដែលការវិលត្រឡប់មកវិញរបស់តារាខាងលើ ក៏មានមតិពីអ្នកនិយមលេងអ៊ីនធឺណិតៅភាគច្រើនសម្ដែងការរិះគន់យ៉ាងខ្លាំង ស្របពេលអ្នកខ្លះទៀតបើកបេះដូងការវិលមកវិញ និងសង្ឃឹមថាពួកគេនឹងកែខ្លួនចេញពីចិត្តជាថ្មី៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី