ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានប្រទីបចំនួនច្រើនចួលរួម

  • 2024-11-13 08:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៤.១៥.១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានប្រទីបចំនួនច្រើនរហូតដល់៣២ប្រទីបនឹងចូលរួមបណ្តែងអបអរសាទព្រះរាជពិធី។ នេះបើតាមសេចក្តីណែនាំស្តីពីរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

យោងតាមគណៈកម្មការរៀបចំបុណ្យជាតិ -អន្តរជាតិចេញផ្សាយនៅពេលថ្មីៗកន្លង មកនេះបានឲ្យដឹងថា ចំនួនប្រទី ដែលនឹងត្រូវបណ្តែតអបអរសាទរ៖

១-ប្រទីបព្រះបរមរាជវាំង ២-ប្រទីបព្រឹទ្ធសភា ៣-ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល ៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៩-ប្រទីបក្រសួងធម្មការ និងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងអប់រំ យុវជន និងកីឡា ១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ១៤-ប្រទីបក្រសួងពាណិជ្ជកម្ម ១៥-ប្រទីបក្រសួងទេសចរណ៍ ១៦-ប្រទីបក្រសួងរ៉ែ និងថាមពល ១៧-ប្រទីបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ២១-ប្រទីបក្រសួងបរិស្ថាន ២២-ប្រទីបក្រសួងធនធានទឹក និងឧតុនិយម ២៣-ប្រទីបក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២៤-ប្រទីបក្រសួងសាធារណការ និងដឹកជញ្ជូន ២៥-ប្រទីបក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៦-ប្រទីបក្រសួងមុខងារសាធារណៈ ២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ២៨-ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា ២៩-ប្រទីបក្រសួងផែនការ ៣០-ប្រទីបក្រសួងសុខាភិបាល ៣១-ប្រទីបក្រសួងព័ត៌មាន ៣២-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ ។

ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រទីប ត្រូវផ្តល់គំនូសរូបភាពប្រទីប និងបទ អត្ថាធិប្បាយ របស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបាន មុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ គណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិក៏បានឲ្យ ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាល ខេត្តនីមួយៗ និងក្រុមហ៊ុនឯកជន បើមានបំណងចង់ធ្វើប្រទី បចូល រួមបណ្តែតអ បអរសាទរ ក្នុងព្រះរាជពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់ គំនូសរូបភាពប្រ ទីបមកអគ្គលេខាធិការដ្ឋា នគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ពិនិត្យជាមុន។ ក្នុងសេចក្តីណែនាំនោះដែរគណៈកម្មាធិការរៀបចំបុណ្យជាតិ- អន្តរជាតិបាន ណែនាំអ្នក គ្រប់គ្រងទូកអុំ ទូកចែវទាំងអស់ ទោះចាញ់ ឬឈ្នះ ដាច់ខាតត្រូវចូលរួម ក្នុងពិធីកាត់ព្រ័ត្រដើម្បីអបអរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណី ទំនៀមទម្លាប់ ជាតិយើង៕

អត្ថបទ៖ សិរីរត្នន៍