AirAsia Cambodia បន្តពង្រីកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរទៅកាន់ប្រទេសវៀតណាម

  • 2024-11-13 08:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជាថ្ងៃទី 13 វិច្ឆិកា 2024 បន្ទាប់ពីការបើកសម្ពោធ ជើងហោះហើរអន្តរជាតិថ្មីពីទីក្រុង សៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី AirAsia Cambodia សូមប្រកាស “ការបើកជើងហោះហើរអន្តរជាតិ ថ្មីចំនួនពីរបន្ថែមទៀតដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើនបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀត” ។

សំបុត្រយន្តហោះនឹងត្រូវដាក់លក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែវិច្ឆិកា៖ សម្រាប់ជើងហោះហើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី 22 ធ្នូ ឆ្នាំ2024 មានតម្លៃសំបុត្រចាប់ពី USD74 និងពី ទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ទីក្រុងហាណូយ ចាប់ពីថ្ងៃទី 24 មករា 2025 មានតម្លៃសំបុត្រចាប់ពី USD99

ជើងហោះហើរត្រង់ទៅ-មក ទាំង ៧ ជើងហោះហើរ ក្នុងមួយសប្តាហ៍ នឹងទទួលអ្នកដំណើរប្រមាណជាង ១២៦០ នាក់ក្នុងមួយសប្តាហ៍ ដែលនឹងចេញដំណើរទៅ-មក ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ ប្រកាសដាក់បន្ថែមជើងហោះហើរអន្តរជាតិចំនួនពីរបន្ថែមទៀត ពីទីក្រុង ភ្នំពេញឆ្ពោះទៅកាន់ទីក្រុងដ៏ពេញនិយម និងរស់រវើកក្នុង ប្រទេសវៀតណាមដែលកំពុងទទួលបានការចាប់អារម្មណ៏ជាខ្លាំង នៅទូទាំងសហគមន៍អាស៊ាន និងទៅកាន់គោលដៅផ្សេងៗទៀត។

“គិតចាប់ពី ក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានដំណើរការហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ ២០២៤ នេះកន្លងមក ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ ដែលមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ខេត្តសៀមរាប នឹងមាន ៤ ជើងហោះហើរ ទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី ហើយឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ នឹងបើកជើងហោះហើរថ្មីបន្ថែមទៀត ចំនួន ២ គោលដៅ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មក ជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ រវាងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការបង្កើនភ្ញៀវទេសចរ និងជាកត្តាជំរុញដ៏សំខាន់ដល់វិស័យទេសចរណ៍ ក៏ដូចជាបង្កើតបាននូវអត្ថប្រយោជន៍ ដល់វិស័យសេដ្ឋកិច្ចជាច្រើនផងដែរ រួមមានការបង្កើតការងារ និងបង្កើននូវការអភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចទូទាំងប្រទេស។

“ខណៈពេល កម្ពុជា-វៀតណាម មានព្រំដែនប្រទល់ជាប់គ្នាដ៏វែងអន្លាយ រួមទាំងមានភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ និងតំបន់ជាច្រើនដ៏គួរឱ្យទាក់ទាញ ឆ្នេរសមុទ្រ និងរូបសំណាក់និមិត្តរូបជាច្រើនហើយ នៅពេលអ្នកដំណើរទៅលេងប្រទេសវៀតណាម និង ប្រទេសកម្ពុជា អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ នឹងភាពទាក់ទាញរបស់ប្រទេសទាំងពីរ រួមមានវប្បធម៌ ម្ហូបអាហារ និងបទពិសោធន៍ពិសេសៗ។

“កម្ពុជា និង វៀតណាម គឺជាគោលដៅអាស៊ានដ៏សំខាន់ដែលផ្តល់ជូនឱ្យអ្នកដំណើរនូវឱកាស ដើម្បីទទួលបានបទពិសោធន៍វប្បធម៌ ដ៏សម្បូរបែបគ្មានអ្វីប្រៀបផ្ទឹមបាន។ យើងជឿជាក់ថាជើងហោះហើរអន្តរជាតិថ្មី កម្ពុជា-វៀតណាម នឹងបើកបង្ហាញអំពីភាពដ៏ពេញនិយមរវាងប្រជាជាតិនៃប្រទេសទាំងពីរ និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាមរយៈបណ្តាញហោះហើរដ៏ធំរបស់ក្រុមហ៊ុន AirAsia Group ជាង 130 គោលដៅ។ “យើងនឹងបន្តស្វែងរកឱកាសដើម្បីពង្រីកជើងហោះបន្ថែមទៀតនាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកដំណើរ។

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំច្រកចូលទៅកាន់ភាពទាក់ទាញនៃទីក្រុងអច្ឆរិយៈជាមួយ អាហារដ៏សម្បូរបែប ការស្នាក់នៅក្នុងតម្លៃសមរម្យ និងវប្បធម៌ដ៏ផូរផង់។

AirAsia នឹងហោះហើរជាប្រចាំថ្ងៃពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដែលនឹងផ្តល់ជូនអ្នកដំណើរនូវតម្លៃដ៏សមរម្យបំផុតដើម្បីទស្សនាតំបន់នានានៃខេត្តសៀមរាប។ រីឯ ទីក្រុងហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសវៀតណាមដែលពោរពេញដោយហាងទំនិញល្បីៗ និងកន្លែងកម្សាន្តនាពេលរាត្រី។ ដោយឡែកទីក្រុងហាណូយក៏ជាទីក្រុងដ៏ពេញនិយម ប្រកបដោយកន្លែងកម្សាន្តដើម្បីទទួលយកបទពិសោធន៍ដ៏សម្បូរបែប ដូចជា ស្ថាបត្យកម្ម និងមុខម្ហូប ប្លែកៗនៅក្នុង “Land Of The Blue Dragon” ផងដែរ។

ការដាក់សម្ពោធជើងហោះហើរថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AirAsia យ៉ាងមោះមុត ក្នុងការក្លាយជាក្រុមហ៊ុន អាកាសចរណ៍តម្លៃសមរម្យឈានមុខ ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន ខណៈពេលដែលកំពុងចូលរួមជំរុញ កំណើនទេសចរណ៍នៅទូទាំងតំបន់។

កាលវិភាគជើងហោះហើររវាង ភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)៖

តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត - សូមចូលទៅកាន់កម្មវិធី AirAsia Move App ឬគេហទំព័រសម្រាប់ព័ត៌មានលម្អិត។

អត្ថបទថ្មី