រ៉ូហ្សែត​ មិននឹក​​ស្មាន​ Giggs ​ជ្រើស​រើស​រូប​គេ​ជា​​កីឡាករ​ល្អ​នៅ​ Tiger Street Football 2018

  • 2018-03-11 05:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ នៅ​ រ៉ូហ្សែត ​​ត្រូវ​បាន​​​អតីត​កំពូល​តារា​បាល់ទាត់​របស់​ក្រុម​ Manchester United គឺ​ Ryan Giggs ដែល​ជា​ Brand Ambassador របស់​ក្រុម​ហ៊ុន​ស្រាបៀរ​ Tiger ជ្រើស​រើស​ជា​កីឡាករ​ឆ្នើម​​ក្នុង​ព្រឹត្តិការណ៍​​ Tiger Street Football Festival 2018។

នៅ រ៉ូហ្សែត​ទទួល​បាន​កាដូ​ពី Ryan Giggs

នៅ​ រ៉ូហ្សែត​ បាន​និយាយ​ថា រូប​គេ​ពិត​ជា​រំភើប​រីក​រាយ​ខ្លាំង​នៅ​ពេល​អតីត​កីឡាករ​លំដាប់​ពិភព​លោក​ និង​ជា​គ្រូ​ជម្រើស​ជាតិ​វែល​ Ryan Giggs ជ្រើស​រើស​រូប​គេ​​ជា​កីឡាករ​ល្អ​ម្នាក់។ តាម​រូប​គេ​មិន​ស្មាន​សោះ​ថា​ ត្រូវ​បាន​​អតីត​កីឡាករ​អាជីព​លំដាប់​ពិភព​លោក​មើល​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ឡើយ។ កត្តា​​ដែល​​អាច​ធ្វើ​ឲ្យ​​ Giggs ជ្រើស​រើស​រូប​គេ​គឺ​​ការ​លេង​បាល់​ខ្លី​ៗ​ ការ​គ្រប់​គ្រង​បាល់​ បច្ចេកទេស​ញាក់​បាល់​ និង​លេង​មួយ​ៗ។

នៅ​ រ៉ូហ្សែត​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ដែល​បាន​ជួយ​ក្រុម​​ Home Sport Original របស់​ខ្លួន​បាន​ឈ្នះ​​ជើង​ឯក​​ Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​រាជ​ធានី​ភ្នំពេញ។ តាម​ពិត​ទៅ​រូប​គេ​​មិន​ធ្លាប់​បាន​លេង​ឲ្យ​ក្លឹប​ណា​មួយ​នៃ​លីគ​បាល់ទាត់​កម្ពុជា​ឡើយ។ យ៉ាង​ណា​ រូប​គេ​ក៏​មាន​បំណង​ចង់​ចូល​ឲ្យ​ក្លឹប​ណា​មួយ​​ក្នុង​លីគ​កម្ពុជា​ ប៉ុន្តែ​គ្មាន​ពេល​វេលា​ និង​ជាប់​រវល់​រៀន​សូត្រ​ផង៕

អានអត្ថបទ​ពាក់​ព័ន្ធ​សំខាន់​ៗ

អត្ថបទ៖ ជាន ចាន់រ៉ា