សាកល្បងទាយមើលថា ទង់ជាតិប្រទេសអាស៊ានណា មានពណ៌ច្រើនជាងគេ?
- 2018-03-12 11:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកល្បងទាយមើលថា ទង់ជាតិប្រទេសអាស៊ានណា មានពណ៌ច្រើនជាងគេ?
ចន្លោះមិនឃើញ
នៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានទាំង ១០ ទង់ជាតិប្រទេសចំនួន ៤ មានចំនួនពណ៌ច្រើនជាងគេ។ ប្រទេសទាំងនោះរួមមាន ប្រ៊ុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា(ភូមា) និងហ្វីលីពីន ដែលសុទ្ធសឹងតែមានទង់ជាតិមានពណ៌ចំនួន ៤។
ទង់ជាតិប្រ៊ុយណេ៖ លឿង, ខ្មៅ, ស និងក្រហម។
ទង់ជាតិម៉ាឡេស៊ី៖ ក្រហម, ស, ខៀវ និងលឿង។
ទង់ជាតិមីយ៉ាន់ម៉ា៖ លឿង, បៃតង, ក្រហម និងស។
ទង់ជាតិហ្វីលីពីន៖ ខៀវ, ក្រហម, លឿង និងស។
ដោយឡែក មានប្រទេសអាស៊ានចំនួន ៣ ដែលមានទង់ជាតិមានពណ៌ចំនួន ៣ រួមមាន កម្ពុជា ថៃ និងឡាវ។ ទង់ជាតិប្រទេសភូមិផងរបងគ្នាទាំងបី សុទ្ធសឹងតែស្ថិតក្នុងក្រុមពណ៌ដូចគ្នា (ក្រហម ខៀវ និងស)។
ចំណែកឯ បណ្ដាប្រទេសអាស៊ាន បីទៀត មានទង់ជាតិមានពណ៌ចំនួន ២។ ទង់ជាតិសិង្ហបុរី និង ឥណ្ឌូណេស៊ី សុទ្ធតែមានពណ៌ក្រហម និងស ខណៈវៀតណាមវិញ មានទង់ជាតិពណ៌ក្រហម និងលឿង។
សូមបញ្ជាក់ផងដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៦៧ និងមានសមាជិកសរុបចំនួន ១០ប្រទេសចាប់តាំងពីឆ្នាំ ១៩៩៩ មក៕