កែវ ពេជ្រពិសី នឹកដល់បទF4 ក្រោយឃើញ យូ ឌីស្កូ ធ្លាក់ខ្លួនស្គមស្លេកស្លាំង(វីដេអូ)
- 2018-03-12 03:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ពេជ្រពិសី នឹកដល់បទF4 ក្រោយឃើញ យូ ឌីស្កូ ធ្លាក់ខ្លួនស្គមស្លេកស្លាំង(វីដេអូ)
ចន្លោះមិនឃើញ
ក្រោយពីឃើញតារាសម្ដែង និង ចម្រៀងលោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំងបែបនេះអ្នកមេម៉ាយ កែវ ពេជ្រពិសី នឹកស្រណោះដល់បទចម្រៀង F4 ធ្លាប់សម្ដែងរួមគ្នាកាលពីជាង ១០ ឆ្នាំមុន។
ហេតុផលដែលធ្វើឲ្យ កែវ ពេជ្រពិសី ចងចាំ និងនឹកស្រណោះអនុស្សាវរីយល្អៗក្នុងបទចម្រៀង F4 ជាមួយ យូ ឌីស្កូ ដោយសារតែអំឡុងពេលសម្ដែងបទ "មិនស្រឡាញ់អូនមិនបាន" ខ្លួនបានសម្ដែងជាតួស្រីឈ្មោះ សាន់ ឆាយ ចំណែកឯ យូ ឌីស្កូ សម្ដែងជាប្រុសឈ្មោះ តោមីងស៊ឿ ។ ដូច្នេះហើយទើបធ្វើឲ្យនាង ស្លុតចិត្តយ៉ាងខ្លាំងក្រោយពីឃើញរូបរាងកំលោះសង្ហាវ័យក្បែរ ៤០ឆ្នាំរូបនេះបាត់បង់សម្រស់ដល់ថ្នាក់ស្គមស្លេកស្លាំងបែបនេះសោះ។
កែវ ពេជ្រពិសី បានរៀបរាប់ទាំងអារម្មណ៍ស្រងូតស្រងាត់ថា៖"ខ្ញុំឃើញព័ត៌មានចុះផ្សាយ បងស្កូ ធ្លាក់ខ្លួនឈឺបែបនេះរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹកឃើញដល់បទចម្រៀង "មិនស្រឡាញ់អូនមិនបាន" ក្នុងរឿងភាគចិន F4 ដែលកាលណោះ បងស្កូ នៅក្មេងហើយសង្ហាខ្លាំងណាស់ តែឥឡូវសម្រស់គាត់ធ្លាក់ចុះ ដោយសារតែជំងឺ"។
បន្ថែមពីលើអារម្មណ៍អាណិតអាសូរដល់ យូ ឌីស្កូ អ្នកមេម៉ាយ កែវ ពេជ្រពិសី ក៏សូមអំពាវនាវ ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាថវិកាខ្លះៗដល់លោក យូ ឌីស្កូ ដែលកំពុងតែត្រូវការថវិកាយកទៅវះកាត់ប្ដូរក្រលៀននៅប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា បទចម្រៀង "មិនស្រឡាញ់អូនមិនបាន" ច្រៀងដោយលោក ចាន់ សម័យ និពន្ធទំនុកច្រៀងដោយ សាយ សាអែម សម្ដែងដោយ យូ ឌីស្កូ កែវ ពេជ្រពិសី ស៊ុក សុភា និងតារាប្រុសមួយចំនួនទៀត៕
ទស្សនាបទ "មិនស្រឡាញ់អូនមិនបាន" ក្នុងរឿង "F4" សម្ដែងដោយ កែវ ពេជ្រពិសី និង យូ ឌីស្កូ ខាងក្រោមនេះ