ពៅ​ លី​ដា​ ក្តោបតំណែងតួឯកដល់ទៅ៣រឿង ដើម​ឆ្នាំ​២០១​៨​

  • 2018-03-12 09:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែង ពៅ​ លី​ដា​ ទទួល​បានកុង​ត្រា​ថ្មី​៣រឿង​ទៀត​សម្រាប់​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨។ នេះបញ្ជាក់ថាតារាស្រីរូប​ស្អាត​មាន​សមត្ថភាព​សម្ដែង​រូបនេះបាន​ទទួល​​ការ​ងារ​មិន​ដាច់ និងមាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន​។

ថ្មីៗនេះតារាស្រី​ទម្រង់​បែប​ខ្មែរ​ ពៅ លីដា ទើប​តែ​ថត​បញ្ចប់​ក្នុង​រឿង​ "ក្រ​មុំ​ឆ្នាស​ប៉ះ​មេស្រុក​ឆ្នើម" របស់​ទូរទស្សន៍ PNN ដែល​សម្ដែង ជា​នារី​ឆ្នាសឆ្នើមម្នាក់។

ឈុតមួយ​ក្នុង​រឿង​ «ដួង​ច័ន្ទដួងចិត្ត»

កុង​ត្រា​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី​ ស្រី​ស្អាត ពៅ​ លីដា​ ប្រាប់​ថា​មានរហូតទៅ​ដល់​៣ រឿង គឺ រឿង «ដួង​ច័ន្ទ​ដួង​ចិត្ត» «សម្ពាយ​បុណ្យ​» និង រឿង «ធនញ្ជ័យ»។ រឿង​ទាំង​នេះ ក្នុង​មួយ​រឿង​មានមិន​ក្រោម​ពី​៣០ភាគឡើយ​ ហើយកញ្ញា​បាន​ទទួល​តំណែង​ជា​តួ​ឯក​ស្រី​គ្រប់​រឿង​ ដែល​ត្រូវ​ចាក់​ផ្សាយ​ក្នុង​​ស្ថានី​យទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា។​

ចំពោះ​ការ​បែង​ចែក​ពេល​វេលា​ក្នុង​ការ​ថត​វិញ​ ត្បិតមានការ​មមាញឹក​ខ្លាំង​ក៏ដោយ​ កញ្ញាត្រូវ​បែក​ចែក​ពេល​វេលា​ថត​ឲ្យបាន​ច្បាស់​ គឺ​ពេញ​មួយ​​សប្តាហ៍​កញ្ញា​លី​ដា​ គ្មាន​ពេល​សម្រាក​តែ​ម្ដង​។ ពៅ​ លីដា រៀបរាប់ថា «ការ​ថត​នេះ​ខ្ញុំ​ចែក​មួយ​អាទិត្យ​ ៣ថ្ងៃឲ្យរឿងមួយ សល់៤ថ្ងៃ ឲ្យ​រឿង​ពីរ​ទៀត​ ។ និយាយ​ទៅ​សុខ​ភាព​ដោយ​ថ្ងៃ គឺ​ថ្ងៃ​ណា​ក្ដៅ​ខ្លាំង​ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ​ទេ​ ហត់​ដែរ សំខាន់​យើង​ត្រូវ​មាន​អាហារ​ញ៉ាំឲ្យ​គប់​គ្រាន់​ ហើយ​ការ​ថត​ឥឡូវ អ្នក​ដឹក​មិន​មិនសូវ​ថត​ដល់​យប់ជ្រៅ​ទេ​​​​​​ អីចឹងឆាប់​បាន​សម្រាក​»។

ទោះជា​រវល់នឹងការងារ​យ៉ាងណា​​​ កញ្ញា​ ពៅ​ លីដា​ ​នៅ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការថែ​ទាំ​សុខភាព​នាង តែទោះយ៉ាងណាស្រី​ស្រស់​ ពៅ​ លីដា​ សប្បាយ​ចិត្ត​ និង​ស្រលាញ់​ខ្លាំង​ចំពោះ​សាច់​រឿង​ដែល​នាង​គ្រោង​នឹង​ថត​ទាំង​អស់​នោះ​ខ្លាំង​ណាស់៕​​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធដោយ ពៅ លីដា