សម្រស់អាងទឹកត្រពាំងថ្មរដូវប្រាំងស្អាតខ្លាំង ថែមទាំងមានប្រយោជន៍ដ៏មហិមា
- 2018-03-12 08:27:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់អាងទឹកត្រពាំងថ្មរដូវប្រាំងស្អាតខ្លាំង ថែមទាំងមានប្រយោជន៍ដ៏មហិមា
ចន្លោះមិនឃើញ
ផ្ទៃទឹកថ្លាឈ្វេងដ៏ធំល្វឹងល្វើយ សឹងដាច់កន្ទុយភ្នែក បូកផ្សំនឹងទិដ្ឋភាពជុំវិញសុទ្ធសឹងតែវាលស្រែរាប់រយហិកតា បានធ្វើឲ្យសម្រស់អាងត្រពាំងថ្ម រំលេចចេញជាទិដ្ឋភាពដ៏ស្រស់ត្រកាលនារដូវប្រាំងនេះ។
ក្រៅពីជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញ និងល្បីល្បាញប្រចាំខេត្តហើយនោះ ត្រពាំងថ្មក៏ជាអាងស្តុកទឹកធំបំផុត អាចផ្ដល់ប្រយោជន៍មហិមាសម្រាប់កសិករ យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្មដូជជា ការធ្វើស្រែចម្ការ ការចិញ្ចឹមសត្វ និងចិញ្ចឹមជីវិតមនុស្សរាប់ម៉ឺននាក់។
តាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីស្ដាររួចរាល់ បច្ចុប្បន្នអាចស្តុកទឹកបានប្រមាណ ៣០០ លានម៉ែត្រគូប និងស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ៣៥ ០០០ ហិកតា (អាចបង្កបង្កើនផលបាន ២ ដង ទៅ ៣ ដង ក្នុង ១ ឆ្នាំ) ។
អាងទឹកត្រពាំងថ្ម ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕
សូមទស្សនាទិដ្ឋភាពខាងក្រោមនេះទាំងអស់គ្នា៖