មួយ​ឈុត​បែប​ស្ទាវ ​របស់​ Ryan Giggs មក​កម្ពុជា​ដឹង​តម្លៃ​ប៉ុន្មាន​អត់?

  • 2018-03-13 02:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ ៣ថ្ងៃ​របស់​កីឡាករ​លំដាប់​ពិភពលោក​ Ryan Giggs មក​កម្ពុជា​តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ CBL ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 អតីត​កីឡាករ​ក្រុម​បិសាច​ក្រហម​រូប​នេះ​បាន​ស្លៀក​ពាក់​បែប​សាមញ្ញ​បំផុត​ គឺ​ខោ​ខូវ​ប៊យ អាវ​យឺត​Tiger ស្បែក​ជើង​ប៉ាត់​តា និង​នាឡិកាដៃ​បែប​ស្ពត​ពណ៌​ខ្មៅ​​។​ សំលៀក​បំពាក់​ដ៏​សាមញ្ញ​របស់​កីឡាករ​លំដាប់​ពិភពលោក​រូប​នេះ​ស្លៀក​ក្នុង​កម្មវិធី​នេះ​​​​មាន​តម្លៃ​ប៉ុន្មាន?

ខោ​ខូវ​ប៊យ របស់​កីឡាករ​រូប​នេះ​ស្លៀក​ក្នុង​កម្មវិធី​នេះ​គឺ ម៉ាក​ Dolce & Gabbana Blue Cotton Jeans។ តម្លៃ​ខោ ម៉ាកDGមួយ​នេះ​លក់​ក្នុង​វេប​សាយ​ amazon មាន​តម្លៃ​ ៥០២ អឺរ៉ូ គិតជា​ដុល្លារ​ ប្រហែល​ ៦០០ដុល្លារ​។

ស្បែក​ជើង​ម៉ាក ​adidas X PLR លក់​ក្នុង​វេប​សាយ​ ebay មាន​តម្លៃ​ ១១០អឺរ៉ូ គិត​ជា​ដុល្លារ​ជាង​១៣០ដុល្លារ។​ នាឡិកាដៃ​ម៉ាក HUBLOT Big Bang Unico Titanium លក់​ក្នុង​វេប​សាយ​ ebay មាន​តម្លៃ​១ម៉ឺន៦ពាន់ដុល្លារ។

សរុប​ជា​រួម​ទៅ ​មួយ​តួ​ខ្លួន​របស់​តារា​ឆ្នើម​របស់​បិសាច​ក្រហម​មក​កម្ពុជា​នេះ ​មាន​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ឯ​ណោះ។ ដោយ​តម្លៃ​នេះ​មិន​បូក​ជាមួយ​អាវ​របស់​ Giggs ​ពាក់​នោះ​ទេ ​ព្រោះ​រូប​គេ​ពាក់​អាវ​របស់ Tiger ​ធម្មតា​ប៉ុណ្ណោះ៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី