គួរឲ្យអាសូរ! ស្ថាន​ភាព​អ្នក​និពន្ធ​ខ្មែរដល់​ម្ល៉ឹងផង

  • 2018-03-20 02:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីព​ជាអ្នក​និពន្ធ​មិន​អាចចិញ្ចឹម​ឆ្នាំ​ងបាយ​នៅ​ឡើយ​នោះ​ទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគមអ្នក​និពន្ធ​ខ្មែរ​ ឯក​ឧត្តម​ ជ័យ​ ចាប​។

កម្មវិធីជំនួបកវីនិពន្ធ ក្រោមប្រធានបទ "ស្ថាន​ភាព​កវី​ខ្មែរ​ពេល​បច្ចុប្បន្ន"​

ក្នុង​ការ​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ ក្នុង​កម្ម​វិធី​ "ស្ថាន​ភាព​កវី​ខ្មែរ​ពេល​បច្ចុប្បន្ន"​ ឯកឧត្តម ជ័យ ​ចាប​ បាន​មាន​ប្រសាសន៍ ថា អ្នកនិពន្ធ​ និង​កវី​បច្ចុប្បន្ន​ មាន​ចំនួន​ច្រើន​បង្គួរ។ ​ឯកឧត្តមបន្ត​ថា​ ទោះ​ជា​ពេល​នេះ​ការ​អាន​ចាប់​មាន​ការ​គាំទ្រ​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​ភាព​ជឿន​លឿន នៃ​បច្ចេកវិទ្យា​កាន់​តែ​សម្បូរ​បែប​ ការ​និយម​ក្នុង​ការ​អាន​កាន់​តែ​ថយ​ចុះ​ ព្រោះ​គេ​និយម​តែ​ស្ដាប់​ និង​មើល។

«ស្នាដៃ​គាត់​មិនសូវ​​ត្រូវ​បាន​លើក​តម្កើង គេ​មិន​សូវ​ទិញ​ស្នា​ដៃ​ ជីវភាព​របស់​គាត់​ខ្វះ​ខាតពិត​មែន​ គាត់តែងនិពន្ធជា​ស្មារតី​របស់គាត់តែប៉ុណ្ណឡ។​​ តែ​បើ​យក​ការ​សរសេរ​នេះ​ធ្វើ​ជា​អា​ជីព​ដោះ​ស្រាយ​បញ្ហា​ឆ្នាំង​បាយ គឺ​ទៅ​មិន​រួច​នោះ​ទេ» ឯកឧត្តម ជ័យ ចាប ថ្លែង។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគមអ្នក​និពន្ធ​ខ្មែរ​ ឯក​ឧត្តម​ជ័យ​ ចាប​

ដូច​គ្នា​នេះ​ដែរ កន្លង​មក​ឯក​ឧត្ដម​ ព្រឿង​ ប្រ​ណិត​ ប្រ​ធាន​សមាគមអ្នក​និពន្ធ​ខ្មែរ​ធ្លាប់​មាន​ប្រសាសន៍​ថា​ ការ​​ចាប់​អាជីព​ជា​អ្នក​និពន្ធ​​បើ​ចង់​ធ្វើ​ជា​អ្នក​មាន​បាន​ទៅ​មិន​រួច​ទេ​។ លោក​បាន​បន្ត​ថា​ អ្នក​ដែល​ដើរ​លើ​ផ្លូវ​មួយ​នេះ​​ទាន់​តែ​មាន​អាជីព​រឹង​មាំ​មួយ​ទៀត​ទើប​អាច​រស់​បាន​ ហើយ​ការ​រក្សា​ប៉ាកា​​ក្នុង​ដៃ​បាន​ដល់​សព្វ​ថ្ងៃ​ដោយ​ចិត្ត​ស្រលាញ់​តែ​ប៉ុណ្ណោះ។

ឯក​ឧត្ដម​ ព្រឿង​ ប្រ​ណិត​ ប្រ​ធាន​សមាគម អ្នក​និពន្ធ​ខ្មែរ​

បន្ថែម​ពី​លើ​នេះ​លោក​ឯកឧត្ដម​ ជ័យ​ ចាប មាន​ប្រសាសន៍​ថា​ អ្នក​និពន្ធ​ដើម្បី​ឲ្យ​ស្នា​ដៃ​របស់​ខ្លួន​មាន​ទី​ផ្សារ​ទាក់​ចិត្ត​អ្នក​អាន​បាន​​ គឺអ្នក​និពន្ធ​ត្រូវ​ចេះ​ស្វែង​រក​ប្រធាន​បទ​ណា​ដែល​មាន​មានតម្លៃ​ជា​សកល ជា​អត្ថប្រយោជន៍ដល់​ជីវ​ភាព​និង​សង្គម​រស់នៅ ​មក​សរសេរ​ ហើយ​អ្នក​និពន្ធ​ផ្ទាល់​ត្រូវ​តែ​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ផង​ដែរ។​​

កម្ម​វិធីជំនួបកវីីនិពន្ធ ក្រោមប្រធានបទ​ "ស្ថាន​ភាព​កវី​ខ្មែរ​ពេល​បច្ចុប្បន្ន"​ ​រៀប​ចំ​ដោយសមាគមអ្នកនិពន្ធខ្មែរ ​​​ដើម្បី​ឆ្លុះ​បញ្ចាំ​ង​ពី​ចិត្ត​គំនិត​ ពី​ស្មារតី​របស់​អ្នក​និពន្ធ​ ក្នុងការលើកកម្ពស់​ការ​តែង​និពន្ធ​​ឲ្យ​បាន​ល្អ​ប្រសើរ៕​​

​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

អត្ថបទថ្មី