ម៉ៅ​ ហាជី​ ​បង្ហាញ​អារម្មណ៍​ពេល​ចម្រៀង​ចេញ​ច្រើន​បទ​ តែមិន​ទាន់​ផ្ទុះ!

  • 2018-03-20 06:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចូល​ផលិត​កម្ម​ថោន ម៉ៅ​ ហាជី​ មិន​ទាន់​មាន​បទ​ចម្រៀង​ណា​មួយ​ដែល​ទាញ​ទាក់អ្នក​គាំទ្រ​បាន​ច្រើន​សន្ធឹក​សន្ធាប់​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្ដី​​តារា​សំឡេង​ធ្ងន់ ម៉ៅ ហាជី​ នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​​ខ្លួន​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ថ្ងៃ​ណា​មួយ។

បេក្ខភាព​ប្រឡង​ Cambodian Idol រដូវ​កាល​ទី​ ១​ រូប​សង្ហា​ម្នាក់​នេះបាន​កាត់​ព្យុះ​ភ្លៀង​យ៉ាង​ខ្លាំង​មុន​ពេល​បាន​ចូល​ផលិត​កម្ម​ថោន​។​ ពេល​មាន​ទ្រ​នំ​រឹង​មាំ​ហើយ​ ហាជី​ នៅ​មិន​ទាន់​សម្រេច​បំណង​ខ្លួន​នៅ​ឡើយ​នោះ​ទេ​ ព្រោះបទ​ចម្រៀង​របស់​លោក​មិន​ទាន់​ផ្ទុះ​ការ​គាំទ្រ​ណាមួយ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។

លោក​ ម៉ៅ​ ហា​ជី ​បន្ត​ថា​​ កន្លង​មក​នេះ​លោក​បាន​ចេញ​បទ​ចម្រៀង​ជា​ច្រើន​នៅ​ក្នុង​ផលិត​កម្ម​ថោន​ ទាំង​បទ​សម័យ​ និង​ការ​ច្រៀង​Cover ពី​ចម្រៀង​មរតក​ដើម។​ លោក​ថា​ បទ​ដែល​ចេញ​ទៅ​មាន​ទទួល​បាន​ការ​គាំទ្រ​ដែរ​តែ​មិន​ទាន់​ដល់​កំពូល​នៅ​ឡើយ​។

ម្ចាស់​បទ​ "ពេល​ខូច​ចិត្ដ​នឹក​ប្រពន្ធ​ជាង​គេ​" បន្ថែម​ថា​ ៖«ខ្ញុំ​ចេញ​ចម្រៀង​ច្រើន​បទ​ហើយ​ មួយ​រយៈ​ហ្នឹង​ តែ​មិន​ទាន់​ត្រូវ​ប៉ាន់​បទ​ណាមួយ​ឲ្យ​ខ្លាំង​នោះ​ទេ។ បទ​ដែល​ចេញ​ទៅ​បង​ប្អូន​គាត់​ស្ដាប់ ប៉ុន្តែ​បើ​ឲ្យ​ល្បី​ខ្លាំង​មិន​ទាន់​ឃើញ​បទ​ណា​នោះ​ទេ​។ ប៉ុន្តែ​បង​ប្អូន​ភាគ​ច្រើន​ដែល​ស្គាល់ ខ្ញុំ​ច្រើន​ គឺ​ចម្រៀង​ខ្ញុំ Cover​បទ​ "ដង​ស្ទឹង​សង្កែ"។​»

បើ​ទោះ​ជា​មិន​ទាន់​ទទួល​បាន​ផ្លែ​ផ្កា​​ដូច​ចិត្ត​ស្រម៉ៃ​ ​តែ​លោក​ម៉ៅ​ហាជី​មិន​ស្រុត​ស្រក​​ការ​តាំង​ចិត្ត​ឡើយ​ គឺ​លោក​មាន​តែ​​ខិត​ខំ​បង្កើន​សមត្ថភាព​​ប៉ុណ្ណោះ៕​​​​ ​

អត្ថបទ៖ ច្រឹក ស្រីអូន