ហេង ​នរៈកក្កដា ​​និយាយ​ពី​​អំពើ​ផ្លូវ​ងងឹត កើត​លើ​ម្ដាយ​មុន​​ទទួល​មរណៈភាព​(វីដេអូ)

  • 2018-03-20 07:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តា​រា​សម្ដែង​ និង​បង្ហាញ​ម៉ូត​លោក​ ​ហេង​ ​នរៈកក្កដា​ បាន​​ជួប​ទុក​ដ៏​ក្រៀម​ក្រំ​ ​ព្រោះ​តែ​ម្ដាយ​របស់​លោក​ទើប​តែ​ទ​ទួល​​អនិច្ចកម្ម កាល​ពី​ថ្ងៃ​ទី ៨ខែ មីនា​​កន្លង​ទៅ​នេះ​ ​ គឺ​ដោយ​សារ​រោគាពាធ​ ។​

បន្ទាប់​ពី​ម្ដាយ​ទទួល​​​មរណ​​ភាព​រយៈ​​ពេល​មួយ​ថ្ងៃ​ ​តារា​រូប​នេះ​​បាន​បង្ហោះ​សារ​គួ​រ​ឲ្យ​​ចាប់​អារម្មណ៍​​ថា​ "ការ​ស្លាប់​របស់​​ម៉ាក់​ខ្ញុំ គឺ​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ងងឹត​.! ​​បើ​មាន​ពេល​វេ​លា​ខ្ញុំ​នឹង​បក​ស្រាយ​ "។

​ជួប​ផ្ទាល់​ជាមួយ​៣០ដេលី​ កាល​ពី​ម្សិល​មិញ​នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ នៃ​រោង​ភាព​យន្ត​Major Cineplex by Smart លោក​ក៏​បាន​ធ្វើ​ការ​បក​ស្រាយ​ចំពោះ​រឿង​នេះ​ថា​ លោក​ជឿ​ជាក់​ថា​ ពិត​ជា​មាន​ទាក់​ទង​នឹង​ផ្លូវ​ង​ងឹត​ ​ព្រោះ​នៅ​ពេល​ដែល​ម្តាយ​របស់​លោក​ ជិត​លាក​ចាក​លោក​ អ្នក​ស្រី​​មមីមមើ​ឃើញ​មាន​មនុស្ស​មក​យក​គាត់ ​ឈរ​ក្បែរ​ចុង​ជើង​គាត់​ ហើយ​ដូច​ជា​មាន​ខ្មោច​ព្រាយ​មក​អោយ​គាត់​ឃើញ​ ម្ដង​ហើយ​ម្ដង​ទៀត​ ដល់​ទៅ​៤​ដង​ ​​ទើប​គាត់​បិទ​ភ្នែក​លា​រហូត​ទៅ​។

ពេល​សម្រាក​ព្យា​​បាល​នៅ​ប្រទេស​​វៀត​ណាម​ អ្នក​ស្រី​បាន​ប្រើ​ពាក្យ​សម្ដី​អ​សុ​រស​ហៅ​កូន​ ​មី ​មឹង​ ​ថែម​ទាំង​ហៅ​ខ្លួន​ឯង​ថា​ជា​ខ្មោច​ទៀត​ផង​។ តា​រា​សម្ដែង​រូប​នេះ​បាន​អះ​អាង​ថា​ម្ដាយ​របស់​លោក​ជា​មនុស្ស​ដែល​ស្លូត​បំផុត​ មិន​ធ្លាប់​មាន​បញ្ហា​ជា​មួយ​អ្នក​ណា​នោះ​​ទេ។

បញ្ជាក់​លម្អិត​ថា ម្ដាយ​​របស់​លោក​ ហេង​ នរៈ​កក្កដា​ មាន​ជំងឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រូស​ក្នុង​ប្រ​ម៉ាត់​ និង​​ដុំ​សាច់​ដុះ​នៅ​ជិត​ថ្លើម​ ​ដែល​ទទួល​កា​វះ​កាត់​នៅ​ប្រ​ទេស​វៀត​ណាម​ចំនួន២ដង នឹង​សម្រាក​ព្យាបាល​នៅ​ទី​នោះ​រយៈ​ពេល​មួយ​ខែ ​ទទួល​មរណៈភាព​​នៅ​ថ្ងៃ​ទី​៨ ​ខែ​មីនា​ ​ឆ្នាំ​២០១៨ ពោល​គឺ​ចំ​ទិវា​សិទ្ធនារី​អន្តរជាតិ៕

អត្ថបទ៖ Panha Stella