អ្នកអត់ចង់ទៅលេងឆ្ងាយ សង្រ្កាន្តនៅជិតបង្កើយភ្នំពេញក៏សប្បាយដែរ

  • 2018-03-20 10:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ខេត្ត​កណ្តាល​ នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅតំបន់​វិហារសួគ៌​ ​ដែល​ធ្វើឡើង​នៅថ្ងៃ​ទី១៣-១៦ ខែមេសា​ខាងមុខ​។​ ​នេះជា​លើកដំបូង​នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ធំនៅតំបន់​នេះ​ ​ក្នុងគោល​ដៅ​បង្កភាព​សប្បាយ​ រីករាយ​ជូនដល់​ប្រជាពលរដ្ឋ​ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិខ្មែរ​។

ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​នៃ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ២០១៨ កាល​ថ្ងៃទី១៩ ​ខែមីនា ​ឆ្នាំ២០១៨ ​លោក អ៊ុម ចន ប្រធាន​ក្រុមប្រឹក្សា​ភិបាលស្រុក​ខ្សាច់កណ្តាល​ បាន​រៀបរាប់​ថា ក្នុងព្រឹត្តិការណ៍នេះ នឹងរៀប​ចំឲ្យមាន​ល្បែង​ប្រជាប្រិយ​ របាំរាំវង់​ សម្លៀកបំពាក់​ប្រពៃណី ​និង​ល្បែងកម្សាន្ត​ប្រពៃណីខ្មែរ​ផ្សេងៗទៀត​សម្រាប់កូនខ្មែរជំនាន់ក្រោយៗ ខណៈ បច្ចុប្បន្ន​យុវជន​ខ្មែរ​ហាក់ ​ដូចជា​មិន ​ចាប់អារម្មណ៍​វប្បធម៌​ប្រពៃណី​ខ្មែរ​ឡើយ។

​គួរបញ្ជាក់​ថា ​ការរៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ​គ្រោង​ចំណាយ​ថវិកា​​សរុបប្រមាណ​ ២០ម៉ឺន​ដុល្លារ​ និង​រំពឹងថា​ ​មាន​ភ្ញៀវជាតិ​ និងអន្តរជាតិ​ចូលរួម​កម្សាន្ត ​និងទស្សនា​ប្រហែលជាង ​៤ម៉ឺននាក់ ​ជាមួយ​ស្តង់ពិព័រណ៌​ផលិតផល​ខ្មែរ​ជាង​៧៧ស្តង់​ ក្នុង​រយៈ ​ពេល៤ថ្ងៃ​នៅតំបន់អភិវឌ្ឍន៍ 7NG Skyland ស្ថិតក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល៕ ​​

ប្រភព៖ AKP   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម