តួ​ឯកស្រីរឿង "ប្រពន្ធពស់" ប៉ិនរាំមិនធម្មតាទេ ចាក់ក្បាច់ដូចអន្ទង់អាំងអ៊ីចឹង (វីដេអូ)

  • 2018-03-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត​ល្បី​ឈ្មោះ​តាម​រយៈ​រឿង​ "ប្រពន្ធពស់” Mouni Roy ជា​តារា​ស្រី​ដែល​ពូកែ​មិន​ត្រឹម​ការ​សម្ដែង​ ប៉ុន្តែ​ក៏​ប៉ិន​ប្រសប់​ខាង​បញ្ចេញ​ក្បាច់​រាំ​រស់​រវើក​ដែរ។

នា​ពេល​ថ្មី​នេះ​ Mouni Roy បាន​បង្ហោះ​វីដេអូ​រាំ​យ៉ាង​រស់​រវើក​មួយ​ លើគណនី​ Instagram របស់​នាង។ ឃើញ​ក្បាច់​រាំ​របស់​តារា​ស្រី​រូបនេះ​ភ្លាម​ អ្នក​គ្រប់​គ្នា​ដែល​ជា​អ្នក​គាំទ្រ​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ ហើយ​ខ្លះ​ទៀត​គិត​ថា​ ប្រហែល​ជា​នាង​អាច​នឹង​បង្ហាញ​ក្បាច់​រាំ​ទាំង​នេះ​ក្នុង​ឈុត​ណា​មួយ​ក្នុង​ភាពយន្ត​បែប​បូលីវូដ​នាពេល​ខាងមុខ​ជាក់់​ជា​មិនខាន។

ពិតណាស់ ក្រោយ​ជោគជ័យ​លើ​វិថីសម្ដែង​រឿង​ឥណ្ឌា​មាន​ចំណង​ជើង​ថា​ "ប្រពន្ធពស់” Mouni ក៏​បាន​ឱកាស​ឈាន​ជើង​ចូល​ក្នុង​ពិភព​បូលីវូដ ជាហេតុ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នាង​កើន​ឡើង​ទ្វេដង៕

ទស្សនាវីដេអូខាងក្រោម៖

A post shared by mon (@imouniroy) on

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី