មកស្គាល់តួសំខាន់ៗក្នុងរឿងរន្ធត់ «គំនូស ៤៩» ស្នាដៃផលិតករវ័យក្មេង

  • 2018-03-26 09:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត Web Series ថ្មីស្រឡាំងមួយទៀត ដែលជាទឹកដៃនិពន្ធ របស់ អ្នកស្រី ម៉ី សនសុធារី ប្រើនាមពេជ្រ បណ្ឌិត និងចេញផ្សាយឆាប់ៗ ហើយនៅលើ App Soyo តែមួយគត់។

Jimi Roy

មុននឹងទៅទស្សនាភាពយន្តដែលសម្តែងដោយតារាចម្រៀង គូម៉ា និងគូស្នេហ៍ កញ្ញា ម៉ៅ គឹមធីតា Sabay សូមរៀបរាប់បញ្ជាក់ពីតួអង្គសំខាន់ ដែលធ្វើឱ្យផ្ទៃរឿងទាំងមូលពេញដោយអត្ថន័យ តាមការពន្យល់រៀបរាប់ពី លោក Jimi Roy អ្នកដឹកនាំរឿង។

តួ ទូច

តួអង្គទីមួយ មានឈ្មោះ ថា ទូច ដែលសម្តែងដោយ លោក សម ​អុលអូដេស្ស។ ក្នុងរឿងនេះ ទូច ត្រូវជាកូនរបស់ធ្មប់ម្នាក់ ដែលស្អប់ត្រូវអ្នកភូមិមើលងាយ និងរើសអើង។ យុវជនម្នាក់នេះបានធ្វើរឿងជាច្រើនដែលយើងនឹកស្មានមិនដល់ ចុងក្រោយគុណធម៌ និងសភាវគតិជាមនុស្សនាំបុគ្គលម្នាក់នេះឱ្យជ្រើសរើសផ្លូវផ្សេងពីពេលមុន។

តួ មីង ទោល

តួអង្គទី២ ដែលមានឈ្មោះថា មីង ទោល សម្តែងដោយ អ្នកស្រីផល្លី តារាសម្តែងជើងចាស់សម្លេងមិនដូរ ការសម្តែងរបស់គាត់ គឺថាមានតែម្នាក់ ធានាថាគ្មានពីរ។ មីង ទោល ត្រូវម្តាយរបស់ ទូច ហើយគាត់បានប្រាប់ឱ្យទូចធ្វើរឿងជាច្រើនដែលមិនគួរដើម្បី​សម្រេចបំណងម្យ៉ាង។ ចង់ដឹងថា គាត់ចង់បានអីនោះ អ្នកដឹកនាំរឿងប្រាប់ថា សុំឱ្យប្រិយមិត្តតាមដានទាំងអស់គ្នានៅលើ Soyo App។

តួ ស្រួរ

តួអង្គទី ៣ មានឈ្មោះ ថា ស្រួរ សម្តែងដោយលោក គូម៉ា និងតួអង្គទី ៤ ឈ្មោះថា ស្រី នី សម្តែងដោយ កញ្ញា ម៉ៅ គឹមធីតា ទាំងពីរនាក់នេះ ជាមួយ តួអង្គអភ័ព្វស្នេហ៍ ឈ្មោះ សេង សម្តែងដោយ លោក ងួន សុបិន្ត នឹងឆ្លងមកដល់ភូមិចម្លែកនេះ ហើយពួកគេទាំង ៣ នាក់ជាបុគ្គលទី ៤៧ ៤៨ និង ៤៩ ដែលធ្មប់ មីង ទោល ត្រូវការ។

តួ សេង

សាច់រឿងរន្ធត់មួយនេះ បានថតក្នុងទីតាំងព្រឺព្រួចជាច្រើនកន្លែង ហើយសាច់រឿងវិញ គឺប្រទាក់ក្រឡាគ្នាឥតល្ហែរ បើបានអានរឿងនេះ មិនបានទស្សនាប្រាកដជាស្តាយមិនខាន។ តែបើមិនទាន់អានសៀវភៅទៀត រឹតតែប្រសើរ ប្រិយមិត្តអាចសាកល្បងទស្សនាស្នាដៃផលិតរបស់ផលិតករវ័យក្មេង ស្វែងយល់ពីសាច់រឿងដែលមានការស្រាវជ្រាវ និងមានរស់និយមខ្ពស់ ដែលមានតែនៅលើ App Soyo ប៉ុណ្ណោះ៕

តួ ស្រីនី សម្តែងដោយ កញ្ញា ម៉ៅ គឹមធីតា

ខាងក្រោមនេះ ជាវីដេអូខ្លី រឿង «គំនូស ៤៩»៖

អត្ថបទ៖ Sunny