Niall Horan និង​ Hailee Steinfeld កំពុង​តែ​ទាក់ទង​គ្នា?

  • 2018-03-28 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ត្រូវ​គេ​សង្ស័យ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ Niall Horan និង Hailee Steinfeld មើល​ទៅ​គឺ​កំពុង​តែ​ទាក់​ទង​គ្នា​លើស​ពី​មិត្តភ័ក្ដិ​ពិត​ប្រាកដ​មែនហើយ​។

ប្រភព​មួយ​បញ្ជាក់​ប្រាប់​សារព័ត៌មាន E! News ថា៖ "វា​គឺ​ការ​ពិត​ដែល Hailee និង Niall គឺ​កំពុង​តែ​ទាក់​ទង​គ្នា​ ប៉ុន្តែ​អ្វីៗ​គឺ​នៅ​លក្ខណៈ​ធម្មតា​ៗ​នៅ​ឡើយ មិន​ទាន់​មាន​អ្វី​លេច​ធ្លោរ​នោះ​ទេ។"

ព័ត៌មាន​នេះ​លេច​ឡើង​នៅ​ពេល​ តួ​រឿង "Pitch Perfect” បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​លើ​បណ្ដាញ​សង្គម Twitter បង្ហាញ​រូប​នាង​ពាក់​អាវ​ខន​សឺត​របស់​ Niall។

រូប​ដែល Hailee បាន​បង្ហោះ

ក្រៅ​ពី​នេះ​ក៏​មាន​ភស្តុតាង​ជា​ច្រើន​ បង្ហាញ​ថា​អ្នក​ទាំង​ពីរ​បាន​ទាក់​ទង​គ្នា ដូច​ជា​កាល​ពី​ខែ​កុម្ភៈ​ជា​ដើម​ ពួក​គេ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ទីក្រុង Las Vegas ដើម្បី​ចូលរួម​កម្មវិធី​ ប្រគំតន្ត្រី​របស់​ក្រុម​ចម្រៀង Backstreet Boys។

ក្រៅ​ពី​នេះ Niall ក៏​បាន​ចូល​រួម​កម្មវិធី​ខួប​កំណើត​របស់ Hailee ព្រម​ទាំង​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដើម្បី​ជូន​ពរ​តារា​ស្រី​រូប​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បង្ហាញ​អារម្មណ៍​រំភើប​ចិត្ត​និង​គួរ​ឲ្យ​ស្រលាញ់​ចំពោះ​អ្នក​ទាំង​ពីរ​ទៀត​ផង​។

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ចំពោះ​គូ​ស្នេហ៍​មួយ​គូ​នេះ?

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ