ស្រី​តុ រ​វល់​​វក់​វី​ពេក​ ទើប​បិទ​រោង​ចក្រ​​ផ្ទាល់​ខ្លួនមួយ​រយៈ​

  • 2018-03-29 04:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​តុ​ តារា​កំប្លែង​មិនចេះ​ទ័ល​ពាក្យ​និយាយ​ បាន​លើក​ឡើង​ថា​ សុំ​បិទ​មួយ​រោង​ចក្រ​មួយ​រយៈ​សិន​ហើយ​ ព្រោះ​មមារញឹក​នឹង​ការងារ​ខ្លាំង​ពេក​។

បិទ​រោង​ចក្រ​​នេះ អ្នក​នាង សុខ ចាន់ធីតា ហៅ កាតុ ចង់​បាន​ន័យ​ថា​​ផ្អាក​ការ​ស្វះស្វែង​​ចង់​បាន​កូន​​សិន ត្បិត​ខ្លួន​រក​ពេល​ទំនេរ​នៅ​ជា​មួយ​គ្រួសារ​មិន​ផង គ្មាន​ពេល​ឯ​ណា​ទៅ​ផ្ចង់​អារម្មណ៍​ចង់​បាន​​កូន​ទី២​ទៀត​ទេ។

ក្រោយ​ពី​បាន​រាប់រៀប​បែក​អូរ​ហូរ​ស្ទឹង​​មកកាន់​ Sabay កា​តុ​ ថា​៖ "​នាង​ខ្ញុំ​កំពុង​រក​ពេល​ហើយ​ ប្រហែល​យក​ឆ្នាំ​ក្រោយ​ តែ​សុំ​​ស្បោយ​ដៃ​ធ្វើ​កម្ម​វិធី​ឲ្យ​ខាង​ទូរទស្សន៍​១សិន​ ព្រោះ​​ខ្ញុំ​ជា​អ្នក​រៀប​ចំ​កម្មវីធី​ផង​អញ្ចឹង​ អត់​ទាន់​គិត​ពេល​នេះ តែ​ក៏​អរគុណ​​អ្នក​គាំទ្រ​អស់​សម្រាប់​ការ​ខ្វល់​ខ្វាយ​សុខ​ទុក្ក​ខ្ញុំ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​"។

​មួយ​​វិញទៀត ​គម្រោង​ថា​យក​កូន​ប៉ុន្មាន​នោះ​ តារា​កំប្លែង​មក​ពី​ខេត្ត​ព្រៃវែងនេះ ថា​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ សំខាន់​គឺ​​ពេល​វេលា​នេះ​នាង​ត្រូវ​រក​លុយ​ឲ្យ​បាន​ច្រើនសិន​។ "ទាន់​​ខាង​​អ្នក​រៀប​ចំ​កម្ម​វិធី​​​គេ​ត្រូវ​ការ​យើង យើង​មិន​អាច​ឆ្លើយ​ថា​អត់​ទទួល​យក​ការងារ​ទាំង​នេះ​បាន​ទេ​ ព្រោះ​លុយ​ក៏​វា​ចូល​តាម​នឹង​ដែរ​ ទុក​រឿង​កូន​សិន​ ​ឥឡូវ​​យក​តែ​កូន​ស្រី​តែមួយ​​នេះ​បាន​ហើយ"។​ ភរិយា​នាយ​ ខ្យង បញ្ជាក់៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី