Tevez របួស១ខែក្រោយលួចលេងបាល់ក្នុងគុក
- 2018-03-29 03:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tevez របួស១ខែក្រោយលួចលេងបាល់ក្នុងគុក
ចន្លោះមិនឃើញ
Carlos Tevez រងរបួសសរសៃពួរកំភួនជើងយ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅក្នុងពន្ធនាគារដែលតម្រូវឲ្យរូបគេអវត្តមានប្រហែល១ខែ។
ប្រភពព័ត៌មានពី Argentine daily ឲ្យដឹងថាខ្សែប្រយុទ្ធ Boca Juniors បានទៅសួរសុខទុក្ខបងប្រុសនៅក្នុងគុក ហើយលេងបាល់នៅទីនោះក៏រងរបួសតែម្ដង។ បងរបស់ Tevez ឈ្មោះ Juan Alberto Martinez ត្រូវជាប់ឃុំឃាំង១៦ឆ្នាំពីបទចោរកម្ម។
សាក្សីអះអាងថាតារាមាឌមាំសញ្ជាតិអាហ្សង់ទីនលេងបានតែ២០នាទីប៉ុណ្ណោះក៏ត្រូវអ្នកទោសឈូសជើងឲ្យរបួសដួលទៅលើទីលាន។ អតីតកីឡាករ Manchester United បានទៅលេងលីគក្នុងប្រទេសចិន៧ខែមុនត្រឡប់ទៅក្លឹបចាស់ Boca Juniors វិញនៅខែមករា លេងបាន១១ប្រកួត និងស៊ុតបញ្ចូលទីបាន៣គ្រាប់៕