«គំនូស៤៩» រឿងមន្តអាគមដ៏ព្រឺព្រួច ដាស់​តឿន​យុវវ័យ​កុំ​ឱ្យ​ភ្លើត​ភ្លើន​នឹងរឿងមួយ

  • 2018-03-30 06:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «គំនូស៤៩» ជា​អត្ថបទ​ប្រលោម​លោក​ដំបូង​របស់ ពេជ្រ បណ្ឌិត និពន្ធ និង​ផ្សព្វ​ផ្សាយ​ក្នុង​ E-Novel របស់ Sabay តាំង​ពី​ឆ្នាំ​ ២០១៣ ហើយ​ទទួល​បាន​ការ​គាំទ្រ​អាន​រាប់​ម៉ឺន​នាក់​ ហើយ​ពេល​នេះ​វា​បាន​ក្លាយ​ទៅ​ភាព​យន្ត​ Web Series ហើយ។

poster រឿង «គំនូស ៤៩»

រឿង​នេះ​និយាយ​រៀប​រាប់​ពី​ដំណើរ​វង្វេង​របស់​យុវវ័យ​ ៣នាក់ ចូល​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​ ហើយ​ក្នុង​ភូមិ​សម្បូរ​ព្រៃ​ល្បាត​ និង​ផ្ទះ​ប្រជាករ​ដាច់​ឆ្ងាយ​ពី​គ្នា​ ហៅ​មិន​ឮ​។ ក្នុង​ចំណោម យុវវ័យ ៣ នាក់ មាន​គូ​ស្នេហ៍​មួយ​គូរ​ ឆ្លង​ចូល​ក្នុង​ដែន​អាគម ហើយ​ពួក​គេ​បាន​បំពាន​នឹង​បម្រាម​មួយ​ចំនួន​ ហើយ​អាយុ​ជីវិត​របស់​គេ​អាច​នឹង​បាត់បង់​ក្នុង​គ្រា​នោះ​។

រូបឈុតមួយក្នងរឿង «គំនូស ៤៩»

តួ​អង្គ​ម្នាក់​ក្នុង​រឿង​នេះ​ តែង​មាន​គំនិត​ភ្លើត​ភ្លើន​ស្នេហា កាមគុណ នៅ​ក្នុង​ព្រៃ ជា​មួយ​សង្សារ​ ដែល​អំ​ពើ​នោះ​ជា​តំណម​របស់​អ្នក​ស្រុក​ភូមិ ព្រោះ​វា​បាន​បង្ក​ហេតុ​ភេទ​មិន​ល្អ​កើត​ឡើង​ចំពោះ​បុគ្គល​នោះ​វិញ​។ ខណៈ​នោះ​ដែរ​ក៏​មាន​រឿង​អាថ៌​កំបាំង​មួយ​ចំនួន​ទៀត ទាក់​ទង​នឹង​ គំនូស ដល់​ចម្លែក​នៅ​លើ​ជញ្ជាំង​នៃ​ផ្ទះ​ដែល​ក្រុម​យុវជន​នោះ​សុំ​ស្នាក់​នៅ ដែល​គំនូស​នោះ កំពុង​រង​ចាំ​លេខ​រៀង​ទី​ ៤៩។

រូបឈុតមួយក្នងរឿង «គំនូស ៤៩»

ភាពយន្ត​នេះ​នឹង​មាន​ការ​ចាក់​ផ្សាយ​ជា​ផ្លូវ​ការ​ឆាប់ៗ​នេះ​នៅ​លើ App Soyo តែ​មួយ​គត់​ចាប់​ពី​សប្តាស៍​ទី​មួយ​ខែ​មេសា​ឆ្នាំ​ ២០១៨​នេះ​ត​ទៅ​ហើយ​។ នៅ​ចាំ​អី​ទៀត​ ដោន​ឡូត App Soyo ឥឡូវ​នេះ​ហើយ​ទស្សនា​ភាព​យន្ត​ខ្មែរ​ និង​ភាព​យន្ត​ជា​ច្រើន​ទៀត​ឥត​កំណត់​។

ដោនឡូត Soyo នៅលើ App Store for IOS

ដោនឡូត Soyo នៅលើ Play Store for android

អត្ថបទ៖ Sunny

អត្ថបទថ្មី