Bellerin បង្ហើប​ពី​វិធី​សាស្ត្រ​មួយ​បែប​ ស្ដាប់​ទៅ​ងាយ​ក្នុង​ការ​ព្យាបាល​របួស​ជង្គង់

  • 2018-03-30 13:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Hector Bellerin ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ការ​ហូប​ម្ហូប​បួស​ ជួយ​ខ្លួន​ជា​ពី​របួស​ជង្គង់។

កីឡាករ​អេស្ប៉ាញ​បាន​ថ្លែង​ប្រាប់ The Players' Tribune ថា៖ "កាល​ពី​ដើម​រដូវ​កាល​នេះ ​ខ្ញុំ​គ្រោង​ថា​ហូប​ម្ហូប​បួស រយៈ​ពេល​ពី ពីរ ទៅ​បី​អាទិត្យ ដើម្បី​លាង​ជម្រះ​ជាតិ​ពុល​ក្នុង​ខ្លួន។ ទោះ​ជា​យ៉ាង​ណា ពេល​ធ្វើ​អ៊ីចឹង​ទៅ ស្រួល​ខ្លួន ខ្ញុំ​ក៏បន្ត​ហូប​បែប​នេះ​រយៈ​ពេល ៦​ខែ"។

Bellerin បាន​និយាយ​ទៀត​ថា៖ "កាល​ពី​មុន​ណា ខ្ញុំ​តែង​តែ​មាន​បញ្ហា​របួស​ជង្គង់​ តែ​ក្រោយ​ហូប​បួស​ទៅ​ បញ្ហា​ហ្នឹង​បាត់​ឈឹង។ ខ្ញុំ​ឥឡូវ​មិន​ចាំ​បាច់​ការពារ និង​ថែ​ទាំ​ជង្គង់​ខ្ញុំ​ច្រើន​ដូច​កាល​មុន​នោះ​ទេ"។

ទោះ​ជា​យ៉ាង​ណា កីឡាករ​ Arsenal រូប​នេះ​ក៏​បាន​សារភាព​ដែរ​ថា វា​មិន​មែន​ស្រួល​ទេ​ក្នុង​ការ​ហូប​បួស ព្រោះ​ត្រូវ​តម​ម្ហូប​ច្រើន។ Bellerin ថែម​ទាំង​ថ្លែង​ទៀត​ថា មាន​ពេល​ខ្លះ មាន​មិត្ត​រួម​ក្រុម ​លួច​លាយ​សាច់​ក្នុង​អាហារ​ខ្លួន​ទៀត​ផង៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី