ត្រឹម១ខែមីនា អ្នក​លេង Instagram សម្រុក​ Follow តារា​ទាំងនេះ​យ៉ាងគំហុក

  • 2018-03-31 06:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាប្រិយភាព​របស់​តារា​ប្រុស​ស្រី​ថៃ​ទាំង​នេះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ក្រោយ​ជោគជ័យ​ពី​ការងារ​សិល្បៈ​នា​ពេល​កន្លង​មក ជាហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​គាំទ្រ​ក៏​មាន​ចំនួន​ច្រើន​ទៅតាម​នោះ​ដែរ។

ឧទាហរណ៍​ជាក់​ស្ដែង​ តារា​សម្ដែង​ទាំង​​១០​រូប​ខាង​ក្រោម​ សុទ្ធ​តែ​ជា​ជើង​ខ្លាំង​ អាច​ទាក់​ចិត្ត​មហាជន​ជា​ច្រើន ពិសេស​អ្នក​និយម​លេង​ Instagram នាំ​គ្នា​ចុច​ Follow (តាមដាន) ពួកគេ​ជា​ច្រើន។ កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ត្រឹម​រយៈ​ពេល​ ១​ខែ​ចុង​ក្រោយ​នេះ តារា​ទាំង​នោះ​មាន​អ្នក​តាមដាន​រាប់​សែន រាប់​លាន​នាក់​ឯណោះ។

អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ក្នុង​ចំណោម​កំពូល​ជើង​ខ្លាំង​ទាំង​ ១០​នោះ​ ភាគ​ច្រើន​ជា​តួ​ប្រុស​ស្រី​ក្នុង​រឿង​ភាគ​កំពុង​ល្បី​ "បុព្វេសន្និវាស”។ ទស្សនា​ដូច​ខាងក្រោម​ តើ​មាន​តារា​ណា​ខ្លះ៖

១០. តារាសម្ដែង​ Nine Naphat

កើន​ចំនួន​អ្នក​តាម​ដាន​ ២១៦ ០១៧នាក់

៩. តារាចម្រៀង​ Bambam (ក្រុម GOT7)

កើន​ចំនួន​អ្នក​តាម​ដាន​ ២៣០ ៣៨៨ នាក់

៨. តារាសម្ដែង​ Noon Ramida

កើន​ចំនួន​អ្នក​តាម​ដាន​ ២៤០ ៣២១នាក់

៧. តារាសម្ដែង​ Earth Wisawawit

កើន​ចំនួន​អ្នក​តាម​ដាន​ ២៤២ ០៩៧នាក់

៦. តារាសម្ដែង​ God Jirayu

កើន​ចំនួន​អ្នក​តាម​ដាន​ ៣៣៩ ៤៩៨នាក់

៥. តារាសម្ដែង​ Prang Kannarun

កើន​ចំនួន​អ្នក​តាម​ដាន​ ៤៥៣ ៣៤៧នាក់

៤. តារាសម្ដែង​ Most Witsarut

កើន​ចំនួន​អ្នក​តាម​ដាន​ ៥៦៦ ៦០៤នាក់

៣. តារាសម្ដែង​ Bella Ranee

កើន​ចំនួន​អ្នក​តាម​ដាន​ ៧៨១ ៧២៩នាក់

២. តារាសម្ដែង​ Punjan Prama

កើន​ចំនួន​អ្នក​តាម​ដាន​ ៨០២ ៦៦១នាក់

១. តារាសម្ដែង​ Pope Thanawat

កើន​ចំនួន​អ្នក​តាម​ដាន​ ១ ១៥៦ ៨៧៧នាក់

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី