ខ្លាំងមែន! សូម្បី​ម្ចាស់​ផលិតកម្ម SM ក៏​ BoA ធ្លាប់​ផ្ដល់​ដំបូន្មាន​ឲ្យ​ដែរ

  • 2018-03-31 08:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​សិល្បៈ​ច្រើន​ឆ្នាំ​គួរ​សម​ ហើយ​ក្លាយ​ជា​តារាចម្រៀង​របស់​ផលិតកម្ម​ SM ក៏​យូរ​ដែរ​ ហើយ​បូក​រួម​នឹង​សមត្ថភាព​ បទពិសោធន៍​ទៀត​ BoA ក៏​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នក​ចាត់​ការ​ម្នាក់​ក្នុង​ផលិតកម្ម។

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ "Master in the House” តារា​ស្រី​រូបនេះ​ បាន​ណែនាំឲ្យស្គាល់​បន្ទប់​ការងារ​ជា​លើក​ដំបូង​ដោយ​នាំ​តារា​ចូល​រួម​ក្នុង​កម្មវិធី​ដើរ​មើល​ក្នុង​អគារ​ SM។ BoA បាន​និយាយ​ពី​ការងារ​ដែល​នាង​ត្រូវ​បំពេញ​ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ ឬ​ជាអ្នក​ចាត់​ការម្នាក់​របស់ SM (២នាក់​ទៀត​រួម​មាន​ Kangta និង​ Kim Jongmin)។

នាង​បាន​បង្ហាញ​ថា៖ "គ្រប់​អ្នក​ដឹកនាំ​ទាំង​អស់​មាន​តួនាទី​ខុសៗគ្នា។ សម្រាប់​នាង​ នាង​ជា​អ្នក​ផ្ដល់​នូវ​ដំបូន្មាន​ តម្រង់​ទិស​ដល់​ក្មេង​ៗ​ទើប​ចូល​សិល្បៈ​ថ្មីៗ​នូវ​អ្វី​ដែល​ពួកគេ​គួរ​ធ្វើ ហើយ​ប្រសិន​មាន​បញ្ហា​អ្វី​ នាង​ត្រូវ​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​គ្រប់​គ្រង​របស់​ពួកគេ”។

តារា​ស្រី​អាយុ​ ៣១ ឆ្នាំ​រូប​នេះ​ក៏​ទម្លាយ​ដែរ​ថា៖ "គ្រប់​អ្នក​គ្រប់គ្រង​ទាំង​អស់​ដែល​មាន​រឿង​បារម្ភក្នុង​ចិត្ត តែងចូល​មក​ពិភាក្សា​ជាមួយ​ពួក​យើង​ ដោយទទួល​យក​នូវ​គំនិត​ល្អ​ៗ និងដំបូន្មាន​ផ្សេងៗ ហើយ​ក្នុង​នោះ​ពេល​ខ្លះ​ នាយក​ក្រុមហ៊ុន​លោក​ Lee Sooman ក៏​មក​កាន់​កន្លែង​នេះ​ដែរ”។ គ្រាន់​តែ​ឮ​ឈ្មោះ​ម្ចាស់​ផលិតកម្ម​នេះ​ គ្រប់​គ្នា​ដែល​មាន​វត្តមាន​នៅ​ទីនោះ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី