កែវ ស្រីនាង ប្ដូរស្ទីលថ្មី កាន់តែប្លែកមើលមួយភ្លែតអាចភ័ន្តច្រឡំ
- 2018-04-02 03:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែវ ស្រីនាង ប្ដូរស្ទីលថ្មី កាន់តែប្លែកមើលមួយភ្លែតអាចភ័ន្តច្រឡំ
ចន្លោះមិនឃើញ
ចាប់ផ្ដើមឆ្នាំ ២០១៨ មុនចូលដល់បុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ កែវ ស្រីនាង បានផ្លាស់ប្ដូរស្ទីលម៉ូដសក់ថ្មីកម្រប្រទះ ក្នុងវេលានៃការប្រឡូកសិល្បៈរបស់នាង។
ស្រីនាង បានប្ដូរពីម៉ូដសក់វែង ដែលពេញនិយមសម្រាប់នាងជាច្រើនឆ្នាំមកហើយ។ ឯស្ទីលថ្មីនេះ គឺគឺម៉ូដខ្លី ដែលបានផ្ដល់ឲ្យនាងនូវភាពខុសប្លែកពីមុនឆ្ងាយ។ ម៉ូដនេះ គឺក្រោយពីនាងបានបញ្ចប់ការសម្ដែងក្នុងបទចម្រៀង២-៣បទជាមួយ អេនឌី រួចមក។
តាមប្រភពមួយ បានអះអាងថា ការផ្លាស់ប្ដូរម៉ូដសក់ថ្មីយ៉ាងកម្រនេះ មិនមែនជាភាពចៃដន្យទេ ប៉ុន្តែថា តារាស្រីរូបនេះ ប្រាថ្នាចង់ផ្ដល់នូវការសម្ដែងថ្មីមួយទៀត មុនសក់ខ្លីរបស់នាងដុះមកវិញ។ យ៉ាងណា មិនទាន់ដឹងថា តារាស្រីទ្រព្យស្ដុករូបនេះ ចង់សម្ដែងអ្វីភាពយន្ត ឬខារ៉ាអូខេទេ និងនៅពេលណានោះ ក៏ទេដែរ។
ទន្ទឹមនឹងនេះ ក៏មានដំណឹងថា ផលិតកម្មមួយចំនួនក៏កំពុងចែចូវតារាស្រីដើម្បីសម្ដែងរឿងឲ្យពួកគេដែរ។ ប៉ុន្តែ មកទល់បច្ចុប្បន្ននាង មិនទាន់ឲ្យសញ្ញាណភ្លើងខៀវណាមួយនៅឡើយដូចគ្នា ខណៈបច្ចុប្បន្នកំពុងមមាញឹកនឹងការមើលថែហាងសាឡនថ្មីមួយរបស់នាងនៅភ្នំពេញ ដែលទើបបើកដំណើរការថ្មីកាលពីខែមុន៕