​អុញ​នោះ​!​​ នាយ ខ្យង​ លាត​ត្រដាង​អាថ៌កំបាំង​ ស្រីតុ ខ្ទេច​​ក្រោយ​មាន​កូន​១

  • 2018-04-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​កំប្លែង​ និង​ចម្រៀង​ ស្រីតុ ត្រូវ​បាន​​នាយ ខ្យង ទម្លាយ​អាថ៌កំបាំង​ខ្ទេច​ ក្រោយ​​​ពី​រស់​នៅ​ជាមួយ​គ្នា​​អស់​រយៈ​ពេល​​១​ទសវត្ស​​​​​មក​នេះ​។

នាយ ខ្យង ​ត្រូវ​ជា​ស្វាមី​តារា​កំប្លែង​ខាង​លើ​បាន​​រៀបរាប់​ថា ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​​១០ ឆ្នាំ​មក​នេះ​ទើប​​ខ្លួន​ ដឹង​ថា​​​ស្រីតុ​ គឺ​ជា​ភរិយា​​ដែល​ល្អ​​បំផុត​សម្រាប់​​​រូប​នាយ​ ​ព្រោះ​នាង ចេះ​គោរព​ស្រឡាញ់​​ឪពុក​ម្ដាយ​ទាំង​សង្ខាង​ ដោយ​មិន​ប្រកាន់​ឬ​បែង​​ចែក​​សាច់​ញាតិ​ខាង​ប្ដី​ ឬ ខាង​ខ្លួន​​នោះ​ទេ​។

ទោះ​បី​ជា​ ស្រីតុ ល្អ​ជាមួយ​​ខ្លួន​ និង​ឪពុក​ម្ដាយ​ទាំង​សង្ខាង​ក្ដី​ ​ចំពោះ​​​រឿង​ប៉ះ​ពាក្យ​សម្ដី​​​​​គ្នា​ ឬ ឈ្លោះ​ប្រកែក​គ្នា​តិច​តួច​មិន​អាច​ជៀស​មិន​ផុត​នោះ​​ទេ​។"​ធម្មតា​ទេ​អូន​ ចាន​នៅ​ក្នុង​រ៉ាវ​តែង​តែ​បះ​ទង្គិច​គ្នា​ហើយ​​គ្រាន់​តែ​ថា​ប៉ះ​ច្រើន​ឬ​តិច​ប៉ុណ្ណោះ​ បើ​យើង​ប្រាប់​ថា​អត់​ក៏​គ្មាន​​គេ​ជឿ​ដែរ​"។ នេះ​បើ​តាម​នាយ ខ្យង បាន​រៀប​រាប់​។

ស្វាមី​ ស្រីតុ បន្ថែម​ថា​ ពេល​ប៉ះ​ពាក្យ​សម្ដី​ឈ្លោះ​ទាស់​ទែង​គ្នា​ម្ដង​ៗ​ អត់​និយាយ​រក​គ្នា​ ២ ទៅ​ ៣ ថ្ងៃ​ក៏​មាន​ដែរ ។តែ​ការ​មិន​ស្ដី​ និង​មើល​មុខ​គ្នា​មិន​ចំ​ក៏​ត្រឡប់​មក​ត្រូវ​រ៉ូវ​គ្នា​វិញ​ ក្រោយ​​ពី​នាយ ​ជា​អ្នក​ផ្ដើម​​តាម​​​អង្វរ​ និង​សុំ​ត្រូវ​រ៉ូវ​គ្នា​វិញ​។

“​ចំពោះ​រឿង​ដែល​ប៉ះ​ពាក្យ​សម្ដី​គ្នា​ដើម​ហេតុ​មក​ពី​គាត់​ប្រច័ណ្ឌ​ ពេល​ខ្ញុំ​ទៅ​លេង​ភ្លេង​យប់​ៗ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​​ដាច់​យប់​អ៊ីចឹង​ទៅ​គាត់​ខឹង​ ព្រោះ​ព្រួយ​បារម្ភ​ខ្លាច​ខ្ញុំ​មាន​ស្រី​ខាង​ក្រៅ តែ​ខ្ញុំ​មិន​ដែល​គិត​រឿង​ទៅ​មាន​ស្រី​ក្រៅ​ក្បត់​គាត់​ផង មាន​គាត់​ម្នាក់​គឺ​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​"។ នាយ ខ្យង បញ្ជាក់​៕

ចុចអាន៖Sweet ម៉្លេះទេ! ស្រី​តុ​ និង​ស្វាមី​ ថើប​គ្នា​ស្តែងៗហ្មង

ចុចអាន៖ទិដ្ឋភាពមិត្តរួមជំនាន់ មកលាលោក វីតាមីនសេ ជាលើកចុងក្រោយ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី