រំភើប! Meghan Trainor ចង់​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ Harry Style

  • 2018-04-02 09:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ "All About That Base” ពេល​នេះ​កំពុង​មានគម្រោង​ចង់ធ្វើ​បទ​ឆ្លើយ​ឆ្លង​មួយ​បទ ជាមួយ​អតីត​សមាជិក​ក្រុម One Direction តារា​ចម្រៀង Harry Style។

Meghan Trainor

ម្ចាស់​បទ "Sign of the Time” វ័យ​២៤​ឆ្នាំ​រូប​នេះ​ធ្លាប់​សហការ​ជាមួយ Meghan ម្ដង​រួច​ទៅ​ហើយ ដើម្បី​សរសេរ​បទ​ "Someday” ឲ្យតារា​ចម្រៀង Michael Buble។ បន្ទាប់​ពី​មានបទ​ពិសោធន៍​ធ្វើ​ការ​ជាមួយ​គ្នា​ពេល​នោះ ក៏បាន​ធ្វើ​ឲ្យ​នាង​គិត​ថា​ ពួក​គេ​ពិត​ជា​មាន​ចំណុច​មួយ​ទាក់​ទង​គ្នា​ល្អ ជាហេតុ​អាច​ឲ្យ​ពួក​គេ​សហការ​គ្នា​ត​ទៅ​ទៀត​នៅ​ថ្ងៃ​អនាគត។

Meghan បាន​និយាយ​ថា "អ្នក​គ្រប់គ្រង​ខ្ញុំ កំពុង​ធ្វើ​ការ​ជាមួយ​ Harry Style ស្រាប់​អីចឹង​ គឺ​វា​ងាយ​ស្រួល​ណាស់។ ពួក​យើង​ធ្លាប់​សរសេរ​បទ​ចម្រៀង​ជាមួយ​គ្នា​រួច​មក​ហើយ ដូច្នេះ​ទំនាក់​ទំនង​អារម្មណ៍​ពួក​យើង​មាន​រួច​ជា​ស្រេច​ គ្រាន់​តែ​ត្រូវ​ការ​បទ​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​គឺ​គ្រប់​គ្រាន់​ហើយ។ ថ្ងៃ​មួយ! Harry ប្រសិន​ជា​អ្នក​​បាន​ឮ​ពាក្យ​នេះ វា​ពិត​ជា​ល្អ។ និយាយ​ទៅ​សមាជិក​ក្រុម​ One Direction សុទ្ធ​តែ​ពូកែៗ ប៉ុន្តែ Harry ខ្ញុំ​ពេញ​ចិត្ត​​ជាងគេ។"

ក្រៅ​ពី​ Harry តារា​ចម្រៀង​មាឌ​បាន​រូប​នេះ​ ក៏​ប្រាប់​ថា​ខ្លួន​មាន​បំណង​ធ្វើ​ការ​ជាមួយ​តារា​ល្បីៗ ដូច​ជា Miley Cyrus, Rihanna, Adele, Beyonce, ជា​ពិសេស​គឺ Justin Timberlake តែ​ម្ដង​ នាង​ពិត​ជា​ចង់​ច្រៀង​ជាមួយ​តារា​រូប​នេះ​ខ្លាំង៕

Harry Style

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី