យូរី រំភើបនឹងបទថ្មីក្រោយចេញ ៣ថ្ងៃ ថៃយកទៅ Cover
- 2018-04-02 10:14:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូរី រំភើបនឹងបទថ្មីក្រោយចេញ ៣ថ្ងៃ ថៃយកទៅ Cover
ចន្លោះមិនឃើញ
បទចម្រៀងថ្មីរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ កញ្ញា យូរី មិនចាញ់បទ”មាន់ស្រែ” របស់កញ្ញា រ៉ាប៊ី នោះទេ ដោយទើបតែចេញបាន៣ថ្ងៃប៉ុណ្ណោះគឺបទ”អាវជជុះ” ក៏ត្រូវក្រុមរាំល្បីរបស់ថៃ យកទៅ Cover ដូចគ្នា។
កញ្ញា យូរី បាននិយាយថា កញ្ញាបានបង្ហាញភាពសប្បាយរីករាយ នឹកស្មានមិនដល់នោះទេ ហើយជារឿងកម្រសម្រាប់ថៃ អាចយកបទចម្រៀងខ្មែរទៅ Cover ដូច្នេះ ។ កញ្ញាបានបញ្ជាក់ថា បទចម្រៀង “អាវជជុះ” គឺធ្វើឡើងលក្ខណៈធម្មតាប៉ុណ្ណោះ ដោយមិនបានចម្លងពីប្រទេសឡើយ គឺធ្វើដោយក្រុមផលិតរបស់ផលិតកម្ម សាន់ដេ ទាំងអស់។
បើទោះជាបង្ហាញក្ដីរីករាយនៅពេលមានប្រទេសជិតខាងយកទៅ Cover ក៏ប៉ុន្តែ យូរី មិនទាន់រំពឹងខ្លាំងពីការទទួលជោគជ័យដូចបទ”ចាក់ទឹកដូង” របស់ខ្លួនកាលពីឆ្នាំ២០១៧ កន្លងទៅនៅឡើយទេ។ ភាពមិនទាន់ប្រាកដប្រជា ព្រោះតែបទនេះ នៅមិនទាន់ចេញជា MV ដែលធ្វើឱ្យកញ្ញាមិនទាន់វាយតម្លៃពីសន្ទុះនៃការគាំទ្រ។
ក្រៅតែពីបទចម្រៀង”អាវជជុះ” ដែលថៃយកទៅ Cover កញ្ញា យូរី ប្រាប់ថានាងមានបទចម្រៀង ៤ទៅ៥បទផ្សេងទៀតសម្រាប់ឱ្យបងប្អូនខ្មែររាំកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិចូលមកដល់នាពេលឆាប់ៗខាងមុខ។
កញ្ញា យូរី ជាតារាចម្រៀងម្នាក់កំពុងលេចធ្លោនោក្នុងផលិតកម្ម សាន់ដេ ដោយសារតែបទចម្រៀងរបស់កញ្ញាជាបន្តបន្ទាប់ទទួលការគាំទ្រពីទស្សនិកជន។ ជាពិសេសបទ”ចាក់ទឹកដូង” បើទោះជាចេញជាង ១ឆ្នាំហើយក្ដី ក៏ប៉ុន្តែនៅទទួលការគាំទ្រពីទស្សនិកជនច្រើនដដែល៕