Arnold ប្រាប់​ថា​ខ្លួន​មិន​អី​ទេ បន្ទាប់​ពី​ចូល​វះកាត់​បេះ​ដូង​​ជា​បន្ទាន់

  • 2018-04-03 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ Arnold Schwarzenegger បាន​ឆ្លង​កាត់​ការ​វះកាត់​បេះ​ដូង​ជា​បន្ទាន់ ប៉ុន្តែ​មាន​សុវត្ថិភាព​បន្ទាប់​ពី​អ្នក​តំណាង​របស់​លោក​ប្រកាស​ប្រាប់​ដំណឹង​កាល​ពី​ថ្ងៃ​សុក្រ។

តារា​សម្ដែង​វ័យ ៧០​ឆ្នាំ​ ល្បី​តាម​រយៈ​ភាពយន្ត​ដូច​ជា "Terminator” និង "Conan the Babarian” ជា​ដើម គឺ​ជា​តារា​ហូលីវូដ​ម្នាក់​ដ៏​ល្បី​ទូទាំង​ពិភពលោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​ជា​ អ្នក​តំណាង​រដ្ឋ​កាលីហ្វ័រញ៉ា និង​មាន​កូន​៥​អ្នក​ផង​ដែរ។

ថ្មី​ៗ​នេះ​លោក​ត្រូវ​ ចូល​ទៅ​កាន់​បន្ទប់​វះកាត់​ជា​បន្ទាន់ ដោយ​សារ​អាការៈ​រើ​ឡើង​គួរ​ឲ្យ​បារម្ភ​នៅ​មន្ទីរពេទ្យ​ទីក្រុង Los Angeles។

អ្នក​តំណាង​របស់​តារា​សម្ដែង លោក Daniel Ketchell បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ Twitter ថា "លោក Schawarzengger បាន​ត្រូវ​ឆ្លងកាត់​ការ​វះ​កាត់​ផ្លាស់​ប្ដូរ​សរសៃ​បេះ​ដូង ដែល​ធ្លាប់​ប្ដូរ​ម្ដង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ​ ១៩៩៧។ ពេល​នេះ Arnold បាន​ដឹង​ខ្លួន​ហើយ​ព្រម​ទាំង​និយាយ​ថា ខ្ញុំ​ត្រលប់​មក​វិញ​ហើយ ព្រម​ទាំង​មាន​ស្ថាន​ភាព​ផ្លូវ​អារម្មណ៍​ល្អ​ទៀត​ផង។"

សារ​ដែល Arnold បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter

មាន​អ្នក​ខ្លះ​សង្ស័យ​ថា តារា​រូប​នេះ​មាន​បញ្ហា​ជំងឺ​បេះ​ដូង ដោយ​សារ​តែ​លោក​ប្រើ​ប្រាស់​ថ្នាំ Steroids សម្រាប់​ជំនួយ​ការ​ហាត់​ប្រាណ​យក​សាច់​ដុំ​កាល​ពី​វ័យ​ក្មេង ប៉ុន្តែ​លោក​បាន​ប្រកែក​ថា​នេះ​មិន​មែន​ជា​បញ្ហា​នោះ​ទេ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ