ទឹម រដ្ឋា ប្រលោម​ស្នេហ៍​ជាមួយ កែវ ស្រីនាង សាហាវ ក្នុង​បទ​ចម្រៀង​ថ្មី​១​បទ

  • 2018-04-03 02:56:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ថ្មី​ប្រភេទ Original Song របស់ អេនឌី បាន​លាត​ត្រដាង​ស្នេហា​ស្រី​ស្រឡាញ់​ស្រី គឺ​ស្នេហា​រវាង ទឹម រដ្ឋា និង​កែវ ស្រីនាង។ បទ​នេះ​មាន​ចំណង​ជើង​ថា "ទី​បំផុត​ទើប​ដឹង​ថា​គេ​កុហក" ដែល​បាន​ចេញ​ជា Audio តាំង​ពី​ខែ​មុន។ ឥឡូវ​បទ​នេះ ត្រៀម​នឹង​ចេញ​ជា​វីដេអូ​ចម្រៀង​ពេញ​លេញ​ឆាប់​ៗ​នេះ ហើយ។

យ៉ាង​ណា​ក៏​ដោយ Original Song មួយ​នេះ បាន​ចេញ​វីដេអូ Trailer ហើយ។ តាម​រយៈ​វីដេអូ​ឃ្លិប​រយៈ​ពេល​ជាង ២​នាទី​នេះ ឃើញ​ថា រដ្ឋា និង​ស្រី​នាង ពិត​ជា​ប្រលោម​ស្នេហ៍​ជាមួយ​គ្នា​សាហាវ នៅ​ពី​ក្រោយ​វាំងនន​ស្នេហ៍​ជាមួយ​តួឯក​ប្រុស។ ស្នេហា​បែប​នេះ ពិត​ជា​ឈឺ​ចាប់​ណាស់​មែន​ទេ? តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម