ស៊ុន ស្រីពេជ្រ កំណត់ពេលចូលរោងការជាមួយកូនកំលោះរូបសង្ហា
- 2018-04-03 04:38:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ុន ស្រីពេជ្រ កំណត់ពេលចូលរោងការជាមួយកូនកំលោះរូបសង្ហា
ចន្លោះមិនឃើញ
ស្រីស្រស់សំឡេងពីរោះស៊ុនស្រីពេជ្រ ក្រោយពីបរាជ័យការភ្ជាប់ពាក្យ លើកទីមួយពេលនេះនាងក្លាហានបង្កើតស្នេហាថ្មី ហើយបានកំណត់ពេលចូលរោងការ ឆ្នាំក្រោយទៀតផង។
ម្ចាស់ "បទចំណងដៃទឹកភ្នែក"ថ្មីៗនេះនេះនាងបានបង្ហាញភាពសិ្នតស្នាលជាមួយបុរសម្នាក់ ដែលមានរូបសម្បត្តិស្រស់សង្ហារ ដូចតួកុន ក្រោយពីបែកបាក់ស្នេហាជាលើកទី១។
ជុំវិញបញ្ហានេះស្រីពេជ្របានប្រាប់ Sabay ឲ្យដឹងថាបុរសម្នាក់នាងបង្ហាញភាពស្និតស្នាលនេះជាអនាគតកូនកំលោះនាង ឈ្មោះ លោក តិច សុខដា ជាអាជីវករមួយរូបក្នុង នៅផ្សារឧដ្ដុង ។ ស្រីពេជ្របានបន្ថែមទៀតថាទំនាក់ទំនងអ្នកទាំងពីថា នាងស្គាល់គ្នាជាយូរឆ្នាំមកហើយក្នុងនាមជាមិត្តភក្តិ ប៉ុន្តែទើបបង្កើតទំនាក់ទំនងស្នេហាទើបជិតមួយឆ្នាំប៉ុណ្ណោះ ក្រោយពីនាងផ្តាច់ពាក្យ។ ការសម្រេចទទួលសេ្នហា ជាលោកទី២ នេះនាងបានបញ្ជាក់ថា ៖ « ការសម្រេចចិត្តនេះគឺក្រោយពីរាប់អានគ្នាខ្ញុំឃើញគាត់ជាមនុស្សចេះគោរពចាស់ទុំស្លូតបូត ហើយយល់ចិត្តខ្ញុំច្រើន ជាពិសេសស៊ីសង្វាក់គ្នា មើលទៅថាអាចរស់នៅជាមួយគ្នាបាន ក៏សម្រេចចិត្តថាចូលរោងការក្នុងឆ្នាំក្រោយអញ្ចឹងទៅ។ ពេលទុំទាំងសងខាងដឹងលឺអស់ហើយនៅក្រោយពីចូលឆ្នាំថ្មីហើយ ទើបយើង និងធ្វើពិធីភ្ជាប់ពាក្យ ។»
កូនស្រី តារាកំប្លែងសង ស៊ីសរូបនេះបន្តថាការជ្រើសរើសលើកនេះគឺនាង ចំនាយពេលយូរនិងមើលឲ្យល្អិតល្អន់ជាងមុន ព្រោះនាងស្គាល់ចរិត អនាគតកូនកំលោះជាច្រើនឆ្នាំ ហើយមកបន្ថែមលើការសិក្សាចិត្តគ្នាជាង១ឆ្នាំទៀតមុនសម្រេចដើរចូលរោងការក្នុងឆ្នាំក្រោយ ៕