ក្រោយលែងលះប្រពន្ធ បងធម៌នាយចឺម កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយ សុវណ្ណ រ៉ាផា តែខាងស្រីប្រកែក
- 2018-04-03 07:00:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលែងលះប្រពន្ធ បងធម៌នាយចឺម កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយ សុវណ្ណ រ៉ាផា តែខាងស្រីប្រកែក
ចន្លោះមិនឃើញ
ម្ចាស់ផលិតកម្ម BKS លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី ដែលត្រូវជាបងធម៌នាយចឺម ត្រូវបានប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា កំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយតារាសម្ដែងស្រីវ័យក្មេងម្នាក់ឈ្មោះ កញ្ញា សុវណ្ណរ៉ាផា។ ប៉ុន្តែដំណឹងនេះ ភាគីខាងស្រីបានប្រកែក ដោយអះអាងថា ទំនាក់ទំនងរបស់ពួកគេទាំងពីរគ្រាន់តែជាមិត្តភក្តិរួមអាជីពប៉ុណ្ណោះ។
ដំណឹងនៃការបង្កាត់ភ្លើងស្នេហ៍របស់អ្នកទាំងពីរ ត្រូវបានប្រភពខាងលើបញ្ជាក់ឲ្យដឹងថា មិនមែនទើបតែកើតឡើងកាលពីពេលថ្មីៗនេះទេ ពោលគឺកើតឡើងតាំងពី លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី មិនទាន់លែងលះប្រពន្ធ មកម្ល៉េះ។
ប្រភពដែលសូមមិនបញ្ចេញឈ្មោះខាងលើបានរាយការណ៍មកថា នាយក្ដីដែលជាបងប្អូនធម៌នាយចឺម តែងតែបណ្ដើរ សុវណ្ណរ៉ាផា ជាញឹកញយពេលមានកម្មវិធីជួបជុំអ្នកសិល្បៈម្ដងៗ ប៉ុន្តែការបណ្ដើរនោះ មិនបានបើកចំហនោះទេ បើកម្មវិធីមានក្រុមអ្នកសារព័ត៌មានចូលរួម ពួកគេតែងតែចែកផ្លូវគ្នា ដោយម្នាក់មកមុន ម្នាក់មកក្រោយ ។
ចាប់តាំងពីពេលអ្នកទាំង២មានទំនាក់ទំនងជាមួយគ្នាមក រ៉ាផា ក៏ដូចជា នាយក្ដី ត្រូវបាននាយ ចឺម នាំទៅសម្ដែង រហូត ដូចជា ថតរឿងកំប្លែងខ្លីៗនៅ CTN និង ចុះរាំតាម Concertជាដើម ដោយកន្លងមក រ៉ាផា មិនទាំងចេះរាំផង នាងក៏បានហាត់រាំជា មួយក្រុមរាំនាយ ចឺម ដើម្បីចុះរាំ តាមConcertដែល នាយចឺមចុះទៅច្រៀង ហើយនាយក្ដីតែងទៅជាមួយរហូត។
កាលពីពេលថ្មីៗនេះ សុវណ្ណរ៉ាផា បានធ្វើខួបកំណើត ក្នុងនោះ ក៏គេឃើញមានវត្តមាន នាយក្ដី ដោយលោកបាននាំទាំង កាដូ យ៉ាងពិសេសជូន ថែមទៀតផង ប៉ុន្តែគេមិនដឹងថា ការដូនោះមានអ្វីខ្លះនោះទេ។
ជុំវិញការលើកឡើងនេះ មិនអាចស្នើសុំការបកស្រាយ ពី លោក ឈុន សុវណ្ណភក្ដី ហៅនាយក្ដី បានឡើយ ប៉ុន្តែ កញ្ញា សុវណ្ណរ៉ាផា វិញ បានប្រកែក ដោយអះអាងថា ទំនាក់ទំនងរបស់ពួកគេទាំងពីរគ្រាន់តែ ជាមិត្តភក្តិរួមអាជីពប៉ុណ្ណោះ។ រ៉ាផា បានលើកឡើងថា នាងក៏ដូចជានាយក្ដី សូមមិនធ្វើការបកស្រាយអ្វីទាំងអស់ ដើម្បីកុំឲ្យ មានព័ត៌មានចេះតែវែងឆ្ងាយតទៅទៀត។ នាងថា វត្តមាននាយក្ដីថ្ងៃ ខួបកន្លងទៅ ដូចនាងបានលើកឡើង ខាងលើគ្រាន់តែ ភក្តិរួមអាជីពប៉ុណ្ណោះ។ នាងថា មិនត្រឹមតែ មានគេសង្ស័យថា ខ្លួនជាសង្សារនាយក្ដីទេ មានអ្នកខ្លះថា នាងជាសង្សារនាយចឺមក៏មាន៕