តួរឿង "បុព្វេសន្និវាស" មកជុំគ្នាទាំងអស់តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ
- 2018-04-03 06:01:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួរឿង "បុព្វេសន្និវាស" មកជុំគ្នាទាំងអស់តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ
ចន្លោះមិនឃើញ
ខ្សែភាពយន្តដែលទទួលបានការគាំទ្រជាច្រើនមានចំណងជើងថា "បុព្វេសន្និវាស” ពិតជាមានភាពល្បីល្បាញខ្លាំង រហូតនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា ហៅក្រុមការងារក្នុងរឿងទាំងអស់ឲ្យមកជួបសំណេះសំណាល។
តារាសម្ដែង Pope, Bella, Louis, Susie, Punjan, Prang និងអ្នកដឹកនាំរឿងបានមកជុំគ្នានៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី តាមការអញ្ជើញពីប្រមុខប្រទេសរូបនេះ នៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៨។ ដោយសារប្រជាប្រិយភាពនៃរឿងមានការកើនឡើង មិនត្រឹមក្នុងប្រទេសថៃ តែនៅតាមប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីទៀតនោះ ទើបនាយករដ្ឋមន្ត្រី អញ្ជើញតារាសម្ដែងសំខាន់ៗទាំងអស់មកគ្នា ព្រមទាំងថ្លែងការកោតសរសើរពីសមត្ថភាពតារាទាំងនោះទៀតផង។
ទស្សនារូបភាពខាងក្រោម៖