ក្ដៅៗ...ហត់ចិត្តពេក សុះ ម៉ាច ប្រកាសសូមដកខ្លួនឆ្ងាយ ឈប់រវល់នឹងរឿងសិល្ប:ហើយ !
- 2018-04-03 13:41:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្ដៅៗ...ហត់ចិត្តពេក សុះ ម៉ាច ប្រកាសសូមដកខ្លួនឆ្ងាយ ឈប់រវល់នឹងរឿងសិល្ប:ហើយ !
ចន្លោះមិនឃើញ
នៅព្រលប់នេះ អតីតប្រធានសមាគមសិល្បករខ្មែរ បានប្រកាសសូមដកខ្លួនចេញឆ្ងាយ និងឈប់ដឹងលឺនឹងការងារសិល្បៈហើយ ហើយនឹងឈប់ទទួលការសម្ភាសន៍ទាំងឡាយពាក់ព័ន្ធនឹងសិល្បៈដែរ។
"សូមទោសចំពោះការប្រកាសបែបនេះ ព្រោះហត់នឿយ និងខកចិត្ត ក្នុងការឈឺឆ្អាល អភិរក្សការពារ ខ្វល់ខ្វាយពីសិល្ប: តែបានទទួលមកវិញត្រឹមតែការយល់ខុសមកលើរូបខ្ញុំ សូម្បីតែអ្នកសិល្ប:ដូចគ្នា"។
លោក សុះ ម៉ាច បន្តថា មិនទទួលបានការស្រឡាញ់ លោកមានតែគេស្អប់។ មិនត្រឹមប៉ុណ្ណឹង ថែមទាំងត្រូវគេលាបពណ៌នយោបាយ ដោយសារការពារអ្នកសិល្ប:ទៀត បើទោះបីជាលោក និយមកណ្ដាលក៏ដោយ។
"កន្លងមក តើខ្ញុំខំយ៉ាងណាខ្លះជាមួយនឹងអ្នកសិល្ប: ជាមួយវិស័យសិល្បៈវប្បធម៌ ជាតិ?ខកចិត្តខ្លាំងណាស់!!!ធ្វើអ្វីដែលល្អមានប្រយោជន៍ដល់សិល្បៈ ហាក់មើលមិនឃើញ និងលើកទឹកចិត្តនោះទេ តែបើខុសឆ្គងដោយអចេតនាតែបន្តិចដោយការយល់ខុសមកលើខ្ញុំ! ជាន់ពន្លិចភ្លាម!!"។
ដោយសារបែបនេះ លោកថា មានតែការដកខ្លួនពីការងារសិល្បៈប៉ុណ្ណោះ ទើបប្រហែលជាលោកអាចរស់បានក្នុងអារម្មណ៍ស្ងប់សុខ។
លោក សុះ ម៉ាច គឺជាអតីតប្រធានសមាគមសិល្បករខ្មែរ២អាណត្តិ មុនពេលអ្នកនាង ចន ច័ន្ទលក្ខិណា ទទួលកាតព្វកិច្ចបន្ត ក្រោយឈ្នះក្នុងការបោះឆ្នោតចំហក្នុងសង្គមសិល្បៈកាលពីពាក់កណ្ដាលឆ្នាំ ២០១៧។ តាំងពីនោះ មកលោកមិនសូវបញ្ចេញសកម្មភាពអ្វីពាក់ព័ន្ធការងារក្នុងសង្គមសិល្បៈនោះទេ។
ទើបតែថ្មីៗនេះ លោកបានចេញមុខបកស្រាយខ្លះពីចង្វាក់កន្ទ្រឹមខ្មែរ។ លោកថា តាមការស្រាវជ្រាវរបស់លោក ចង្វាក់ពេញនិយមមួយនេះ មិនមែនជារបស់ខ្មែរទាំងស្រុងទេ តែជារបស់បងប្អូន សុរិន្ទ បុរីរម្យ និងស្រះកែវ ស៊ីសាកេតប៉ុណ្ណោះ។
លោកបានបន្តថា កន្ទ្រឹមមានកំណើតនៅខេត្តជាយដែនទាំងនោះតាំងសតវត្សរ៍ទី៧ ដូច្នេះ ក្នុងពេលបច្ចុប្បន្នភាពខេត្តទាំងនោះ ត្រូវគ្រប់គ្រងដោយថៃនោះ។ លោកថា ចង្វាក់ "កន្ទ្រឹម" បានក្លាយជារបស់មួយ ដែលមិនមានម្ចាស់ដើមពិតប្រាកដ ពោលគឺ ទាំងថៃ និងខ្មែរសុទ្ធតែមិនអាចអះអាងភាពជាម្ចាស់លើចង្វាក់មួយនេះ បានដូចគ្នា។
បំណកស្រាយលើប្រវត្តិកំណើតចង្វាក់ "កន្ទ្រឹម" របស់លោក បាននាំឲ្យមានសិល្បៈមួយចំនួន មាន ឌីជេអាចារ្យធំ និងតារាចម្រៀង យក់ ដួងតារា ប្រតិកម្ម និងស្នើឲ្យលោកស្រាវស៊ីជម្រៅបន្ថែម។ បន្ទាប់ពីនោះមក លោក សុះ ម៉ាច ក៏ប្រកាសដកខ្លួនឈប់រវល់នឹងសិល្បៈរបស់ជាតិតែម្ដង៕