តារាល្បីមួយរូបត្រូវសត្វជុះអាចម៍ដាក់នៅអូស្ត្រាលី
- 2018-04-04 03:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីមួយរូបត្រូវសត្វជុះអាចម៍ដាក់នៅអូស្ត្រាលី
ចន្លោះមិនឃើញ
តារាហូលីវូដដ៏ល្បីមួយរូបលោក Matt Damon ទើបតែមកដល់ប្រទេសអូស្ត្រាលីថ្មីៗ បន្ទាប់ពីសម្រេចចិត្តចាកចេញពីសហរដ្ឋអាមេរិក ដើម្បីមករស់នៅប្រទេសនេះវិញម្ដង។
វាពិតជាគួរឲ្យអស់សំណើចណាស់ ដោយលោកត្រូវស្វាគមន៍ដោយសត្វស្លាបជុះអាចម៍ដាក់ ជាការស្វាគមន៍ការមកដល់របស់លោក។
នៅក្នុងរូបថតដែលគេប្រមាញ់បាន តួរឿង "The Bourne Identity” រូបនេះ ត្រូវសត្វស្លាបស្វាគមន៍ដោយ ជុះអាចម៍ដាក់តែម្ដង នៅទីក្រុង New South Wales ប្រទេសអូស្ត្រាលី។ នៅក្នុងរូបថតបង្ហាញតារារូបនេះអស់សំណើច ដោយនៅឃើញលាមកសត្វនៅលើអាវលោកមិនទាន់ជម្រះចេញ។
ថ្មីៗនេះ Matt ត្រូវគេសង្ស័យថាចាកចេញពីសហរដ្ឋអាមេរិក ដោយសារតែមិនពេញចិត្តការដឹកនាំរបស់លោក Donald Trump ប៉ុន្តែអ្នកតំណាងតារារូបនេះបញ្ជាក់ថា វាមិនមែនជាការពិតទេ ដោយលោកមកកាន់ប្រទេសអូស្ត្រាលីទាំងគ្រួសារនេះ ដោយសារមានការងារត្រូវធ្វើ និងនាំអ្នកផ្ទះដើរលេងលម្ហែតែប៉ុណ្ណោះ៕
Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW។