The Rock បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​រឿង​ជម្លោះ​ជាមួយ Vin Diesel

  • 2018-04-05 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ពេល​នេះ យើង​ទទួល​បាន​ចម្លើយ​ខ្លះៗ​ពី​ជម្លោះ​ដ៏​ធំ​មួយ​នៅ​ហូលីវូដ​រវាង​តារា​ល្បី​ពីរ​រូប កាល​ពី​ឆ្នាំ ២០១៦។

តារា​សម្ដែង Dwayne “The Rock” Johnson បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​​ ទស្សនាវដ្ដី Rolling Stone ចំពោះ​​រឿង​ហេតុ​បាន​កើត​ឡើង​អំឡុង​ពេល​ថត​រឿង "Fate of the Furious”។ ជម្លោះ​នេះ​ត្រូវ​បាន​បើក​កកាយ​ដល់​សាធារណ​ដោយ​ The Rock ដោយ​ហៅ​លោក Vin Diesel ថា​ជា "Candy-Ass” នៅ​លើ​បណ្ដាញ​សង្គម​ Instagram ប៉ុន្តែ​ក្រោយ​មក​ក៏​បញ្ជាក់​ថា​នេះ​ដោយ​សារ​តែ​ពួក​គេ​មាន​ការ​គិត​ខុស​គ្នា អីចឹង​ហើយ​ទើប​ធ្វើ​ឲ្យ​មាន​រឿង​រ៉ាវ​ខ្លះ​មិន​សម​ប្រកប​នឹង​គ្នា​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ The Rock បាន​បញ្ជាក់​ថា ប្រសិន​ជា​អ្នក​បាន​មើល​រឿង​នេះ​ហើយ ហើយ​សង្ស័យ​ថា​លោក​និង​ Vin Diesel មិន​បាន​បង្ហាញ​ក្នុង​ឈុត​ឆាក​ជាមួយ​គ្នា នោះ​គឺ​ជា​ការ​ពិត។

លោក Johnson និយាយ​ដូច្នេះ​ថា "Vin និង​ខ្ញុំ​មាន​ការ​ពិភាក្សា​គ្នា​ខ្លះៗ ពោល​គឺ​និយាយ​ផ្ទាល់​មាត់​តែ​ម្ដង​។ អ្វី​ដែល​ខ្ញុំ​ស្វែង​យល់​នោះ​គឺ​ ពួក​យើង​មាន​របៀប​ និង​គោល​គំនិត​ក្នុង​ការ​គិត​ខុស​គ្នា ដូច្នេះ​ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​ខ្លះ​ៗ ក្នុង​ការ​ធ្វើ​កិច្ច​ការ​ជាមួយ​គ្នា​។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ចិត្ត ប៉ុន្តែ​ពិត​សប្បាយ​ចិត្ត​ដែល​ពួក​យើង​បាន​និយាយ​គ្នា ទោះ​បី​ជា​ទៅ​ថ្ងៃ​អនាគត​ពួក​យើង​នៅ​តែ​បន្ត​ផលិត​ភាពយន្ត​ជាមួយ​គ្នា​ឬ​យ៉ាង​ណា។"

ចំពោះ​ពេល​នេះ The Rock មិន​ទាន់​មាន​គម្រោង​ជាក់​លាក់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​រឿង "Fast and Furious” វគ្គ​ក្រោយ​ក្រោយ​នៅ​ឡើយ​ទេ៕

Sabay ត្រូវការរើស 5 Corporate Sales Executives បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ Mashable   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី