សុខ វិសាល ចាប់ដៃជាមួយផលិតករបរទេសម្នាក់ផលិតរឿងខ្មែរ បញ្ចាំងនៅអាមេរិកមុនគេ (វីដេអូ)
- 2018-04-05 07:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ វិសាល ចាប់ដៃជាមួយផលិតករបរទេសម្នាក់ផលិតរឿងខ្មែរ បញ្ចាំងនៅអាមេរិកមុនគេ (វីដេអូ)
ចន្លោះមិនឃើញ
អ្នកដឹកនាំរឿង លោក សុខ វិសាល សហការជាមួយអ្នកដឹកនាំរឿង Caylee So ជនជាតិខ្មែរអាមេរិក ទើបបង្ហាញ វីដេអូ Trailer ភាពយន្តខ្មែរខ្នាតធំរឿង «តន្ត្រីជីវិត»។ ស្នាដៃរួមគ្នានេះនឹងបញ្ចាំងមុនគេនៅទីក្រុង Los Aneles សហរដ្ឋអាមេរិក។
«ឥន្រ្តីជីវិត» ជាភាពយន្តខ្មែរ ថតនៅស្រុកខ្មែរ និយាយពីស្ត្រីខ្មែរ ដែលមានឈាមជ័រខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរមកស្រុកខ្មែរ ហើយនាងបានរម្លឹកឡើងវិញនូវចំណងអនុស្សាវរីយរបស់ម្ដាយរបស់នាង។ រឿងរ៉ាវស្នេហា និងបទចម្រៀង៣ជំនាន់ដែលមិនអាចបំភ្លេចបាន នឹងមានបង្ហាញជូនក្នុងសាច់រឿងថ្មីនេះ។
ភាពយន្តបែបមនោសញ្ចេតនា ជ្រាលជ្រៅនេះផលិតក្នុងឆ្នាំ ២០១៦ ដែលមានបង្ហាញទស្សនីយភាពសិល្បៈតន្រ្តី និងរឿងរ៉ាវស្នេហាមួយ តាំងពីសម័យកាលឆ្នាំ១៩៦៨ ឆ្លងដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម។ រឿងរ៉ាវកើតឡើងក្នុងសម័យកាលទាំង២ នេះបន្សល់នូវការចងចាំ ស្លាកស្នាម និងមេរៀនក្នុងសម័យបច្ចុប្បន្ន ដែលធ្វើឱ្យកូនស្រីម្នាក់ខ្មែរម្នាក់ ហោះពីអាមេរិក មកស្វែងរកអ្វីមួយនៅកម្ពុជា។
ភាពយន្តនេះនឹងចាក់ផ្សាយមុនគេនៅអាមេរិក ក្នុងថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០១៨ ខាងមុខ ហើយអ្នកដឹកនាំរឿងសុខ វិសាល ក៏នឹងយកភាពយន្តដ៏មានអត្ថន័យនេះមកផ្សាយម្ដងទៀតនៅស្រុកខ្មែរដូចគ្នានៅចុងឆ្នាំ ២០១៨ ឬដើមឆ្នាំ ២០១៩ នេះហើយ៕
ចង់ដឹងថាភាពយន្តមួយនេះមានលក្ខណៈពិសេស និងរសនិយមប៉ុណ្ណា តោះទស្សនាTrailer ខាងក្រោមនេះ៖