Mercedes-Benz E300 គ្មានដំបូល មានអីពិសេស បានតម្លៃថ្លៃបែបនេះ?
- 2018-04-08 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes-Benz E300 គ្មានដំបូល មានអីពិសេស បានតម្លៃថ្លៃបែបនេះ?
ចន្លោះមិនឃើញ
រថយន្តគ្មានដំបូលមិនសូវពេញនិយមទេក្នុងប្រទេសថៃ ក៏ដូចជាប្រទេសអាស៊ានផ្សេងទៀតដោយសារអាកាសធាតុក្តៅពេក។ ប៉ុន្តែសម្រាប់អ្នកគាំទ្រមួយចំនួន គឺនៅតែចង់បានរថយន្តឥតដំបូល ព្រោះវាផ្តល់នូវទេសភាពស្រស់ត្រកាលជាងរថយន្តមានដំបូល។
ហេតុដូច្នេះហើយទើបក្រុមហ៊ុនរថយន្តប្រណីតៗនៅតែបន្តនាំចូលរថយន្តឥតដំបូលប្រភេទ C-, E- និង S-Class សម្រាប់បំពេញតម្រូវការអតិថិជនទាំងនោះ។
រថយន្តស៊េរីថ្មី ២០១៨ របស់ក្រុមហ៊ុន Mercedes-Benz គឺ E-Class Cabriolet ឬ ហៅថា E300 Cabriolet មានទម្ងន់ ១.៧៨០ គីឡូក្រាម មានម៉ាស៊ីន ៤ ស៊ីឡាំងកម្លាំង ២៤៥ សេះ និងលេខអូតូ ៩ លេខ។
បើធៀបជាមួយរថយន្តគ្មានដំបូលដូចគ្នាម៉ូឌែល C300 Cabriolet ដែលមានទំហំតូចជាង គឺមានម៉ាស៊ីនប៉ុនរថយន្ត E300 Cabriolet និងមានទម្ងន់ ១.៦៩០ គីឡូក្រាមប៉ុណ្ណោះ។
#តម្លៃ
បើប្រៀបធៀបតម្លៃគឺខុសគ្នាមេឃដី។ E300 Cabriolet មានតម្លៃ ៥,១៩ លានបាត(១៦ មុឺនដុល្លារ) ចំណែកឯម៉ូឌែល C300 Cabriolet មានតម្លៃត្រឹម ៩៥០.០០០ បាតប៉ុណ្ណោះ(៣មុឺនដុល្លារ)។
#កត្តាអ្វីទើបធ្វើឱ្យ Mercedes E300 Cabriolet មានតម្លៃថ្លៃជាងបែបនេះ?
ប្រាកដណាស់ រថយន្ត E300 Cabriolet ប្រហែលមានរូបរាងស្រដៀងរថយន្ត Mercedes-Benz ដទៃទៀតដែរ ប៉ុន្តែអ្វីដែលខុសប្លែកគេ គឺ ដំបូលបិទបើកចុះឡើងរបស់វាត្រូវបានរចនាឡើង អាចមើលឃើញដល់ទេសភាពខាងក្រៅ។ ដូច្នេះ មិនថាបើកឬបិទដំបូលទេ គឺអ្នកបើកបរនៅតែអាចគយគន់ទេសភាពពេញៗភ្នែកបានដដែល។
ចំណែកនៅខាងក្នុងគឺរឹតតែប្រណីត។ កញ្ចក់មុខរបស់ឡាននេះគឺជាកញ្ចក់ឌីជីថល ហើយតាប្លូគឺបំពាក់រាល់ព័ត៌មានចាំបាច់ទាំងអស់ មិនដូចរថយន្ត C-Class ទេដែលអ្វីៗគឺធម្មតាទាំងអស់។
ក្រៅពីបច្ចេកវិទ្យាខ្ពស់ចុងក្រោយ ផ្នែកខាងក្នុងនៃរថយន្ត E300 Cabriolet គឺបំពាក់សុទ្ធតែរបស់ប្រណីតទាំងអស់ គ្រាន់តែយកដៃស្ទាបគឺមានអារម្មណ៍ប្រណីតភាពស្តែងអស្ចារ្យខុសពីរថយន្តផ្សេង។ ពេលបើកដំបូល អ្នកដែលអង្គុយនៅខាងក្រោយ គឺមានផាសុកភាព មិនទើសក្បាលដូចរថយន្តគ្មានដំបូលដទៃទៀតនោះទេ។
ចំពោះសន្ទុះល្បឿន E300 Cabriolet នៅចាញ់ C300 Cabriolet បន្តិចត្រង់ថា ជាន់កប់ វាលោតពី ០ ទៅ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៦ វិនាទី ចំណែក C300 Cabriolet ប្រើពេលត្រឹម ៦,៤ វិនាទី។
សមត្ថភាពនេះមិនមែនជាបញ្ហារបស់អ្នកស្រឡាញ់រថយន្តគ្មានដំបូលនោះទេ អ្វីដែលសំខាន់គឺត្រង់ថាវាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ជាង ទាំងលំនឹងពេលបើកបរ និង លំនឹងដៃចង្កូត គឺល្អឥតខ្ចោះ៕