សម្រស់ Miss Global 2017 ក្នុង​ឈុត​ប្រពៃណី​ខ្មែរ ទាក់​ភ្នែក​អស់​ទាស់

  • 2018-04-09 06:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មកុដ​បវរកញ្ញា​ Miss Global ប្រចាំ​​ឆ្នាំ​២០១៧​ កញ្ញា Barbara Vitorelli បាន​ត្រលប់​មក​ទឹក​ដី​កម្ពុជា សារ​ជា​ថ្មី​បន្ទាប់​ពី​លើក​ពាន​កាល​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។ តាម​ការ​បញ្ជាក់​របស់បវរកញ្ញារូបនេះ ការ​ត្រលប់​មក​ទឹក​ដី​កម្ពុជា​លើក​នេះ គឺ​ដើម្បី​ធ្វើ​ការងារ​សង្គម​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ ដែល​មាន​រយៈពេល​ដល់​ទៅ១ខែ​ឯណោះ។

ទន្ទឹម​នឹង​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ បវ​កញ្ញា​សញ្ជាតិ​ប្រេស៊ីល Barbara Vitorell ក៏​បាន​ចំណាយ​ពេល​ថត​ឈុត​ប្រពៃណី​ខ្មែរ ដើម្បី​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដ៏​ចំណាស់​មួយ​នេះផងដែរ។

ស្រប​ពេល​ដែល​ពិធី​បុណ្យ​ចូល​ខ្មែរ នឹង​ឈាន​មក​ដល់​ក្នុង​ពេល​ដ៏ខ្លីខាងមុខ តើ​សម្រស់ Miss Global 2017 ក្នុង​ឈុត​ប្រពៃណី​ខ្មែរ យួរ​ស្រាក់​ទៅ​វត្ត ស្អាត​ប្លែក​យ៉ាង​ណា ទស្សនា​រូបភាព​ខាង​ក្រោមនេះ៖

សម្លៀកបំពាក់៖ សម្អាងការ ក្រវ៉ាន់

អត្ថបទ៖ ដេត ធន្នី

រូបភាពៈ ផ្តល់សិទ្ធិដោយ @homephotography